អត្ថន័យជីវិត! មិនស្តាយភាពល្បីល្បាញ តារាប្រុសស្រីល្បីៗទាំងនេះ សុខចិត្តលះបង់ទីក្រុងទៅរស់នៅជនបទ

//s9.kh1.co/88/88020edaedc5f2886ae4992af505e0af8e128692.png
តារា & កម្សាន្ដ

 ៣០-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

គួរឲ្យសរសើរមែន មិនស្តាយភាពល្បីល្បាញ តារាប្រុសស្រីល្បីៗទាំងនេះ សុខចិត្តលះបង់ទីក្រុងទៅរស់នៅជនបទ យ៉ាងមានក្តីសុខ

តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដានគាំទ្រ ព្រមទាំងទស្សនាព័ត៌មានសិល្ប:កម្សាន្ត បានជ្រាបរួចមកហើយថា ដោយកាលពីពេលកន្លងទៅ តារាប្រុសស្រី ល្បីៗ និងមានឈ្មោះបោះសម្លេងនៅក្នុងសង្គមសិល្ប:ចំនួនបីដួង គឺលោក ហេង ប៊ុនលាភ អ្នកនាង សុន ស្រីពេជ្រ និងលោកសុះ​ ម៉ាច បានសម្រេចចិត្តទៅរស់នៅ និងប្រើប្រាសជីវិតជាអ្នកជនបទយ៉ាងស្ងប់សុខ ក្រោយការងារប្រកបអាជីពជាអ្នកសិល្ប:ហាក់អាក់ខានមួយរយ:ដោយសារតែ ការរីករាលត្បាតនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយសម្រេចចិត្តទៅរស់នៅជនបទ តារាប្រុសស្រីល្បីៗទាំង៣ដួងនេះ ជារឿយៗបង្ហោះនៅរូបថតទេសភាពជនបទស្រុកស្រែចំការយ៉ាងស្រស់ស្អាត គួរឲ្យចង់រស់នៅ ដោយជាក់ស្តែងថ្មីៗនេះ លោកសុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្ប:កម្ពុជា បានបង្ហោះរូបថតដែលបង្ហាញពីសកម្មភាពដើររើសក្តាម ខ្យង តាមទីជនបទស្រុកស្រែចំការ រហូតធ្វើឲ្យអ្នកគាំទ្រចាប់ភ្លឹក និងលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង៕

ចង់ជ្រាបថាតើ តារាប្រុសស្រីទាំងបីដួងនេះ ប្រើប្រាស់ជីវិតជាអ្នកជនបទមានក្តីសុខយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

១/. លោក ហេង ប៊ុនលាភ

លោក ហេង ប៊ុនលាភ និងទេសភាពជនបទស្រុកស្រែ
លោក ហេង ប៊ុនលាភ និងទេសភាពជនបទស្រុកស្រែ

២/. អ្នកនាង សុន ស្រីពេជ្រ

អ្នកនាង សុន ស្រីពេជ្រ និងទេសភាពជនបទស្រុកស្រែ
អ្នកនាង សុន ស្រីពេជ្រ និងទេសភាពជនបទស្រុកស្រែ

៣/. លោកសុះ​ ម៉ាច

លោកសុះ​ ម៉ាច និងទេសភាពជនបទស្រុកស្រែ
លោកសុះ​ ម៉ាច និងទេសភាពជនបទស្រុកស្រែ
សុន ស្រីពេជ្រ សុះ ម៉ាចហេង ប៊ុនលាភ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T