ទឹកចិត្តវង្ស ណយ ធំធេងណាស់ ទោះខ្លួន កំពុងមានបញ្ហាជីវភាព តែនៅតែ យកមីចំនួន៤៦កេស មកជូនកាកបាទក្រហមកម្ពុជា

//s9.kh1.co/2b/2bb7266fa3b1ca005904bfe79f258cbf1a3f0f6d.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កំពូលអ្នកប្រដាល់លំដាប់ជួរមុខ លោក វង្ស ណយ បានយកអំណោយជាគ្រឿងឧបភោគមីសរុប៤៦កេស មកជូនកាកបាទក្រហមកម្ពុជា។

ភ្នំពេញ៖ នាពេលថ្មីៗនេះ កំពូលអ្នកប្រដាល់លំដាប់ជួរមុខ លោក វង្ស ណយ បានយកអំណោយជាគ្រឿងឧបភោគមីសរុប៤៦កេស មកជូនកាកបាទក្រហមកម្ពុជា ដើម្បីទុកជូនដល់អ្នកខ្វះខាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់អ្នកប្រដាល់រូបនេះ បានសរសេរជាសារខ្លីមួយ ដែលលោកបានយកគ្រឿបឧបភោគមកជូនកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តជ្រះថ្លា ដែលសំណេរមានអត្ថន័យយ៉ាងដូច្នេះថា៖

បើដឹងថាខ្លួនក្រហើយ គ្មានសំណាងទៀត ត្រូវខំធ្វើបុណ្យឱ្យបានច្រើន ទៅតាមសទ្ធាដែលមាន ទោះបីទេវតាមិនដឹង ក៏យើងមានសេចក្តីសុខផ្លូវចិត្តដែរ ពេលនេះខ្ញុំបានយកមីចំនួន ៤៦កេស មកជូន កាកបាទក្រហមកម្ពុជា ហើយសូមជូនដល់ បងប្អូនដែលមានបញ្ហា ដោយសារទឹកជំនន់ (សូមជូនបុណ្យផងអ្នកទាំងអស់គ្នាអើយ) សូមអរគុណយ៉ាងជ្រាលជ្រៅដល់ នាយិកាកបាទក្រហម ដែលបានទទួលយ៉ាងកក់ក្តៅខ្លាំងបំផុត។

 វង្ស ណយ

ចំណែកមហាជនក៏កោតសរសើរទៅដល់ទឹកចិត្តរបស់កីឡាប្រដាល់ជើងចាស់រូបនេះផងដែរ ដែលកន្លងមកលោកតែងតែជួយអ្នកដទៃនាពេលកន្លងមកផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វង្ស ណយ 
វង្ស ណយ 
វង្ស ណយ 
វង្ស ណយ 
វង្ស ណយ
វង្ស ណយ
វង្ស ណយ រួមទាំងភរិយា និងនាយិកាកបាទក្រហម 
វង្ស ណយ រួមទាំងភរិយា និងនាយិកាកបាទក្រហម 
វង្ស ណ​យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T