បើអាចគឺល្អណាស់! អតីតវីរបុរសរូបនេះទម្លាយថា គាត់ស្រមៃទាំងថ្ងៃទាំងយប់គឺចង់ក្លាយជាគ្រូបង្វឹកនៅ Barca

//s9.kh1.co/4c/4ce0caab6482856b3b9d41c667fd083696115d5e.jpg
កីទ្បា

 ២៤-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Xavi បានទម្លាយថា គាត់ស្រមៃទាំងថ្ងៃទាំងយប់គឺចង់ក្លាយជាគ្រូបង្វឹកនៅ Barca

បរទេស៖ អតីតខ្សែបម្រើរបស់ក្រុម Barcelona លោក Xavi បានលើកឡើងច្បាស់ៗសាជាថ្មីម្តងទៀត ថាគាត់ពិតជាចង់ត្រឡប់មកកាន់ទឹកដី Camp Nou ហើយធ្វើជាអ្នកចាត់ការនៅក្លិបយក្សដែលមានមូលដ្ឋានក្នុងតំបន់ កាតាឡាន់ នេះខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Xavi
   លោក Xavi

យ៉ាងណាមិញ ជើងចាស់រូបនេះតែងតែមានទំនាក់ទំនងជាញឹកញាប់ក្នុងការត្រឡប់មកកាន់ Barcelona វិញ ប៉ុន្តែគាត់ក៏បានបដិសេធសំណើរបស់ក្រុម អ្នកមានបុណ្យ ១ លើកជា ២ លើកផងដែរ ដោយសារតែគាត់គិតថា កំលុងពេលនេះមិនទាន់ជាពេលវេលាដែលសមស្របនោះទេ។

  លោក Ronald Koeman
  លោក Ronald Koeman

Xavi ទើបតែបាននិយាយនៅពេលថ្មីៗនេះថា “រឿងរ៉ាវទាំងអស់គឺវាអាចទៅរួច” បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាគាត់នឹងអាចមកជំនួសតំណែងរបស់អ្នកចាត់ការបច្ចុប្បន្នលោក Ronald Koeman, ហើយឥឡូវនេះគាត់បាននិយាយម្តងទៀតថា ការត្រឡប់មកកាន់ទ្រនំចាស់វិញ វានិងអាចកើតឡើង។

  លោក Xavi
  លោក Xavi

ទាក់ទងនឹងរឿងខាងលើ Xavi បានរៀបរាប់យ៉ាងដូច្នេះថា៖

គំនិតរបស់ខ្ញុំ គឺខ្ញុំចង់ក្លាយជាគ្រូបង្វឹកនៅ Barcelona។ ខ្ញុំមិនដែលលាក់ពីរឿងនេះទេ, ពិតណាស់ វាគឺជាគោលដៅ និង ក្តីស្រមៃរបស់ខ្ញុំ។ បាទ, ពេលនេះខ្ញុំក៏មិនទាន់ដឹងទេ ថាវាអាចកើតឡើង ឬមួយក៏មិនកើតឡើង, ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងរីករាយជាមួយអាជីពរបស់ខ្ញុំនៅ Al-Sadd (លីគរបស់ កាតា)។ ប្រសិនបើមានសំណើណាមួយកើតឡើង ខ្ញុំនឹងធ្វើការសម្រេចចិត្តលើរឿងនេះ, ប៉ុន្តែឥឡូវខ្ញុំកំពុងរីករាយនឹងការបន្តអាជីពនៅទីនេះ៕

  លោក Xavi

ប្រភពBarca Blaugranes

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T