រថយន្តនីសាន់ ថេរ៉ា (Nissan TERRA) បានបង្កើតឡើងជាង ៦០ឆ្នាំ ដែលជាកេរ្តិ៍ដំណែលនៃត្រកូល SUV របស់នីសាន់!

//s9.kh1.co/24/24785bb0f0dd22f187bbf3106d9f70f668d8e036.jpg
យានជំនិះ

 ២៤-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ភ្នំពេញ៖ រថយន្ត SUV ប្រភេទនេះមាន​ ៧ កោអីដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនិងតម្រូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ភ្នំពេញ៖ រថយន្ត SUV ប្រភេទនេះមាន​ ៧ កោអីដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនិងតម្រូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខែតុលា ឆ្នាំ ២០២១ – នាពេលថ្មីៗនេះ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បានប្រកាសអំពីការចេញលក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ា (Nissan Terra) ស៊េរីថ្មី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

រថយន្តនីសាន់ Terra ជាប្រភេទរថយន្ត SUV សាកសមឥតខ្ចោះសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដែលមានភាពទំនើបភាព ទាន់សម័យរួមជាមួយនិងប្រណិតភាព។ រថយន្តនីសាន់ Terra ត្រូវបានបង្កើតឡើងជាង ៦០ឆ្នាំមកហើយ រួមគ្នាជាមួយនិងម៉ាក Nissan Patrol, Nissan Safari, Nissan Terrano និង Nissan Xterra ដែលជាកេរ្តិ៍ដំណែលនៃត្រកូលរថយន្ត SUV របស់នីសាន់ ។

 » រថយន្តជំនាន់ទី១ ម៉ាក « នីសាន់ Patrol » បានចេញលក់ក្នុងឆ្នាំ ១៩៥១ និងនៅតែរក្សាឈ្មោះជារថយន្តដែលលក់ក្នុងរយៈពេលយូររហូតដល់ឆ្នាំ ១៩៨០ (២៩ឆ្នាំ)។

រថយន្តជំនាន់ទី១ ម៉ាក « នីសាន់ Patrol » 
រថយន្តជំនាន់ទី១ ម៉ាក « នីសាន់ Patrol » 

 » រថយន្តនីសាន់ Safari 4WD ដែលបន្ថែមដំបូលនៅផ្នែកខាងក្រោយត្រូវបានចេញលក់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨៥។

រថយន្តនីសាន់ Safari 4WD
រថយន្តនីសាន់ Safari 4WD

 » រថយន្តនីសាន់ Terrano ជារថយន្ត SUV ខ្នាតកណ្តាលចេញលក់ពីឆ្នាំ ១៩៨៦ ដល់ ១៩៩៥។

រថយន្តនីសាន់ Terrano ជារថយន្ត SUV
រថយន្តនីសាន់ Terrano ជារថយន្ត SUV

» រថយន្តនីសាន់ Terrano II ចេញលក់ពីឆ្នាំ ១៩៩៣ ដល់ ២០០៦។

រថយន្តនីសាន់ Terrano II 
រថយន្តនីសាន់ Terrano II 

» រថយន្តនីសាន់ Xterra ដាក់លក់ចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០១៥។ 

រថយន្តនីសាន់ Xterra
រថយន្តនីសាន់ Xterra

 » ក្រុមហ៊ុនរថយន្តនីសាន់ បានសម្រចចេញលក់រថយន្តប្រភេទ SUV ថ្មីទំនើបលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១៨ នោះគឺរថយន្តនីសាន់ Terra ដែលរថយន្តនេះរួមបញ្ចូលគ្នារវាងម៉ាស៊ីនដែលមានអនុភាពខ្លាំង និងការផ្ដល់នូវផាសុកភាពពេញលេញរួមជាមួយបច្ចេកវិទ្យាដ៏វៃឆ្លាតទំនើបចុងក្រោយបំផុតរបស់នីសាន់ ដែលធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការធ្វើដំណើរទ្វេដង។

រថយន្តនីសាន់ប្រភេទ SUV
រថយន្តនីសាន់ប្រភេទ SUV

 ឆ្នាំ 2021 – រថយន្តនីសាន់ TERRA ស៊េរីថ្មីមានប៉ាណាមុខកាន់តែធំរាងជាអក្សរ V ភ្លឺរលើបរលោងជាមួយនិងផ្នែកខាងក្នុងប្រកបដោយគុណភាពខ្ពស់តាមកម្រិតស្ដង់ដារ ។

ជារថយន្តដែលសន្សំសំចៃប្រេងដ៏ល្អ ការបន្ថែមល្បឿនសន្ឌុះបានល្អបំផុត ការផ្ដល់នូវផាសុកភាពដ៏ប្រណិត បច្ចេកវិទ្យាដ៏ទំនើបវៃឆ្លាតរួមជាមួយនិងប្រព័ន្ធសុវត្ថិភាពទ្វេដង ដែលបង្កើននូវទំនុកចិត្ត និងរីករាយក្នុងការបើកបរ។

រថយន្តនីសាន់ TERRA ស៊េរីថ្មី
រថយន្តនីសាន់ TERRA ស៊េរីថ្មី

 ហើយរឹតតែពិសេសជាមួយតម្លៃដែលអតិថិជនអាចទទួលយកបាន។រថយន្តនីសាន់ TERRA ស៊េរីថ្មីចុងក្រោយបំផុតនឹងមានវត្តមានក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

សូមរង់ចាំតាមដានការដាក់ជាលក់ផ្លូវការរបស់យើងខ្ញុំតាមរយះ Nissan Cambodia Page

អត្ថបទចុះផ្សាយរបស់នីសាន់នេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia

 សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្តនីសាន់ Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/52/52edba18956f0ca5039b0265d02c6fa03f5940e1.jpg

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ!

 ០៦-វិច្ឆិកា-២០២១ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T