ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ!

//s9.kh1.co/52/52edba18956f0ca5039b0265d02c6fa03f5940e1.jpg
យានជំនិះ

 ០៦-វិច្ឆិកា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”), ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) ។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា មានក្ដីសោមនស្សរីករាយបំផុតបាននាំមកនូវរថយន្តស៊េរីថ្មី Nissan TERRA & Nissan ALMERA ដែលបាននាំចូលក្នុងទីផ្សារប្រទេសកម្ពុជា។

ភ្នំពេញ៖ ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”), ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) ។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា មានក្ដីសោមនស្សរីករាយបំផុតបាននាំមកនូវរថយន្តស៊េរីថ្មី Nissan TERRA & Nissan ALMERA ដែលបាននាំចូលក្នុងទីផ្សារប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=390,q=100/16/16b2292eb5341fddd4d78afa76f7142ea7fc5afe.jpg

លោកហួត គឹមម៉េង នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនតាន់ចុងម៉ូទ័រខេមបូឌាប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ក្នុងការថ្លែងសន្ទរកថារបស់លោកថា​

«យើងពិតជាមានមោទនភាពក្រៃលែងដែលបាននាំរថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះចូលក្នុងទីផ្សារប្រទេសកម្ពុជា ។ រថយន្តនីសាន់ ស៊េរីថ្មីទាំងពីរម៉ូដែលនេះមានលក្ខណៈប្រកួតប្រជេង សន្សំសំចៃប្រេងឥន្ធនៈបានច្រើន បង្កើនល្បឿនបានលឿន មានផាសុកភាព បំពាក់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបវៃឆ្លាត មានសុវត្ថិភាព ប្រណិតភាព និងការបើកបរដែលប្រកបដោយភាពរីករាយ​ និងមានទំនុកចិត្ត ។ ខណៈពេលដែលរថយន្ត Nissan ALMERA Turbo ទទួលបានប្រជាប្រិយភាពនូវកម្រិតថ្មីជាមួយនិងមុខងារ បច្ចេកវិទ្យាគួរអោយចាប់អារម្មណ៌ដែលមិនមាននៅក្នុងរថយន្ត Sedan ទូទៅ។ មិនត្រឹមតែការរចនាដ៏រស់រវើកប៉ុណ្ណោះទេ ថែមទាំងការវាយតម្លៃលម្អិតនៃគុណភាពរបស់រថយន្តទៀតផង    រថយន្ត Nissan ALMERA Turbo ស៊េរីថ្មីនេះ ផ្តល់អោយការបើកបរប្រកបដោយទំនុកចិត្តដែលធ្វើអោយវាក្លាយជារថយន្តទំនើបដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។»

លោកហួត គឹមម៉េង (ខាងឆ្វេង) និងទីប្រឹក្សាផ្នែកលក់
លោកហួត គឹមម៉េង (ខាងឆ្វេង) និងទីប្រឹក្សាផ្នែកលក់

រថយន្តនីសាន់ Terra ស៊េរីថ្មីជារថយន្តប្រភេទ SUV សម្រាប់គ្រួសារមានប្រាំពីកៅអី កាន់តែទំនើប ប្រព័ន្ធការពារសុវត្ថិភាពល្អផ្ដាច់គេ ផ្ដល់ការកម្សាន្ត និង ភាពទំនើបដ៏សម្បូរបែបសម្រាប់គ្រួសារនៃប្រជាពលរដ្ឋកម្ពុជា ។ ខាងក្នុងមានភាពស្រស់ស្អាតប្រកបដោយបរិក្ខាទំនើបៗកាន់តែទាក់ទាញ ។

https://s9.kh1.co/__image/w=650,h=366,q=100/02/0243609a5db4d03445e0e47a797d0c858643b7e6.jpg

ផ្នែកខាងក្នុងមានពីរពណ៌ដ៏ស្រស់ស្អាត ចង្កូតរាងអក្សរ D ថ្មី ប្រអប់លេខរចនាថ្មីបន្ថែមមុខងារ ហ្រ្វាំងជំនួយក្រោយពេលចូលចត (e-Parking Brake) និង អេក្រង់ជំនួយដល់ការបើកបរដ៏ទំនើប 7 អ៊ិញកម្រិតភ្លឺច្បាស់ថ្មី ។ ដោយត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់ក្ដីរំភើបរីករាយដល់ក្រុមគ្រួសារទាំងមូល មុខងារផ្ដល់ការកម្សាន្តរបស់រថយន្តនីសាន់ Nissan Terra ក៏ត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើង ដែលក្នុងពេលបច្ចុប្បន្ននេះ មុខងារផ្ដល់ការកម្សាន្តនេះមានក្នុង អេក្រង់ថាច់ ស្គ្រីនទំនើបទំហំ 8 អុិញដ៏ទំនើបរបស់នីសាន់ ប្រើជាមួយនិងកម្មវិធីApple CarPlay និង Android Auto អេក្រង់កាម៉េរ៉ាមើលក្រោយអាចបត់ចុះទំហំ 11 អ៊ិញ និង ប្រព័ន្ធសំឡេងដ៏ល្អលំដាប់កំពូលជាមួយនិងបាស់ 8 គ្រាប់ម៉ាក BOSE។ 

https://s9.kh1.co/__image/w=650,h=366,q=100/ba/badd06bd00dddefa78d3b53d93e829045710bd86.jpg

រថយន្តនីសាន់ Terra ស៊េរីថ្មីក៏បំពាក់នូវមុខងារការពារសុវត្ថិភាពតាមលក្ខណៈបច្ចេកទេសទំនើបដូចជា ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏វៃឆ្លាត ជាមួយនិងប្រព័ន្ធចាប់សញ្ញាខាងមុខ និង ក្រោយរថយន្តពេលចត ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនា និង អេក្រង់ត្រួតពិនិត្យដងផ្លូវ ដែលវាជួយជាពិសេសដល់ការបើកបរលើផ្លូវរលាក់ និង ពិបាកខ្លាំង។  

រថយន្តនីសាន់ TERRAស៊េរីថ្មីមាន ៧ ពណ៌សម្រាប់លោកអ្នកជ្រើសរើស:

https://s9.kh1.co/__image/w=650,h=260,q=100/86/868edd8afca0277aafcc8e290e5b15193fa78c97.jpg

រថយន្តម៉ូដែលថ្មីនីសាន់ Almera ត្រូវបានរចនាឡើងជាមួយនិងភាពស៊ីវិល័យ ទំនើប និង ពោរពេញដោយផាសុកភាព រូបរាងល្អស្រស់ដែលអាចធ្វើឲ្យអ្នកបើកបរមានមោទនភាព រួមជាមួយនិងបច្ចេកវិទ្យាវ័យឆ្លាតដែលឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនរថយន្តនីសាន់ ជាពិសេសក្រុមគ្រួសារវ័យក្មេង និង គ្រួសារអភិជន។

https://s9.kh1.co/__image/w=650,h=366,q=100/2d/2de055a014c4b224cbcf1fa51cb416eefba44dec.jpg

ច្ចេកវិទ្យានេះ គឺជាអាទិភាពកំពូលមួយសម្រាប់រថយន្តនីសាន់ Almera ។ ការការពារសុវត្ថិភាពដ៏ល្អបំផុតរបស់រថយន្ត គឺប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃមកគៀករថយន្ត។

ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃនៅខាងក្រោយរថយន្តកំឡុងពេលថយក្រោយ។ ជាមួយនិងកាម៉េរ៉ាបួនគ្រាប់នៅមុខ ក្រោយ និង ចំហៀងរថយន្ត រថយន្តនីសាន់ Almera ស៊េរីថ្មីបានបំពាក់ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏វៃឆ្លាត និង ប្រព័ន្ធព្រមានពេលមានត្ថុមានចលនានៅក្បែរ។     

https://s9.kh1.co/__image/w=650,h=366,q=100/b9/b9a7c295b723de1ef1141b64fb72480503364949.jpeg

រថយន្តនីសាន់ Almera មានម៉ាស៊ីន Turbo កម្លាំងខ្លាំង 1.0 លីត្រ ស៊េរីថ្មីពីស្ដុង 12 វ៉ាល់ (12-Valves Dual Overhead Camshaft (DOHC), ជាប្រភេទម៉ាស៊ីន Turbo មានកម្លាំងខ្លាំង ដែលអាចមានសន្ទុះខ្លាំងរលូនល្អ បង្កើន និង បន្ថយល្បឿនបានល្អបំផុតតាមលេខនីមួយៗ និង មានថាមពលស្មើនិងម៉ាស៊ីនចំណុះ 1.5  លីត្រ។

https://s9.kh1.co/__image/w=650,h=650,q=100/6d/6dc75383d3b8008005e39f4ea972936127f15044.jpg

ម៉ាស៊ីនទាក់បូ 1.0 លីត្រ នៃរថយន្តនីសាន់ ស៊េរីថ្មីគ្រប់ម៉ូដែល មានកម្លាំងអតិបរមា 100PS និង កម្លាំងទាញខ្លាំងបំផុត 152Nm (កម្លាំងទាញថេរ) ពីកម្រិតទាប 2,400 ដល់ 4,000 rpm ។ វាមានន័យថា ម៉ាស៊ីនទាក់បូ 1.0 លីត្រ អាចមានកម្លាំងទាញដំបូង 2,400rpm និង មានកម្លាំងថេរជាអតិបរិមារហូតដល់ 4,000rpm និងពិសេសជាងនោះកម្លាំងទាញនៅថេរ ក្នុងកម្រិត rpm ណាមួយ។ បច្ចេកវិទ្យា XTRONIC CVT with D-Step Logic System ស៊េរីថ្មីជួយអោយអ្នកបើកបរទទួលបាននូវបទពិសោធន៌ប្រសើរជាមុន ងាយស្រួលក្នុងការផ្លាស់ប្តូរលេខបានយ៉ាងមានប្រសិទ្ធភាព។​ ការរួមបញ្ចូលគ្នានេះធ្វើអោយការវាជែងងាយស្រួលជាងមុន និងកាត់បន្ថយអារម្មណ៌តានតឹងរបស់អ្នកបើកបរផងដែរ។

https://s9.kh1.co/__image/w=419,h=260,q=100/18/1819960be32b54eed4ddd635dc70f5e111b284c9.jpg

រថយន្តម៉ូដែលថ្មីនីសាន់ ALMERA មាន ៥ ពណ៌សម្រាប់លោកអ្នកជ្រើសរើស:

https://s9.kh1.co/__image/w=650,h=290,q=100/92/92060fb36af4400d6b4b79a2a5c28f81625d6693.jpg

សូមរួសរាន់ទៅកាន់ សាលតាំងបង្ហាញរថយន្តនីសាន់ទាំងអស់គ្នា ដើម្បីធ្វើការកក់ និងទទួលបានកាដូរពិសេស។

 សាខាផ្លូវ 271: អគារលេខ 131B ផ្លូវ 271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទូរស័ព្ទលេខ: 023 993 338)

 សាខាទួលសង្កែ: អគារលេខ 199 ផ្លូវ 598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទូរស័ព្ទលេខ: 061 556 690)

  សាខាមហាវិថីសហព័ន្ធរុស្ស៊ី: អគារលេខ 857 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទូរស័ព្ទលេខ: 023 900 271)

  សាខាសៀមរាប: អគារលេខ 440 ផ្លូវជាតិលេខ 6A ក្រុម 10 ភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ខេត្តសៀមរាប (ទូរស័ព្ទលេខ: 063 966 588)

   សាខាបាត់ដំបង: ភូមិរំចេក 4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ទូរស័ព្ទលេខ: 053 953 688)

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T