អុញ Seolhyun ប្រាប់ Heechul ឲ្យចេញឆ្ងាយពីក្រុម aespa

//s9.kh1.co/cd/cda322af79454cb58fe237e9b8cc4e9fe4c454d7.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Seolhyun សមាជិក AOA ប្រាប់ឲ្យ Heechul សមាជិកក្រុម Super Junior ឱ្យចេញឆ្ងាយពីក្រុម aespa ហើយខាងក្រោមនេះជាមូលហេតុ

កូរ៉េខាងត្បូង ៖ Heechul សមាជិកក្រុម Super Junior ត្រូវបានគេស្គាល់ថា មិន​ត្រឹម​តែ​រួសរាយ​រាក់ទាក់​ជាមួយ​សិល្បករដទៃប៉ុណ្ណោះទេ ​តែតារាប្រុសរូបនេះក៏​បាន​ខិត​ខំ​ជួយ​ផ្សព្វផ្សាយ ឲ្យសិស្សប្អូនរបស់លោក​​តាម​រយៈ​បណ្តាញ​សង្គម ឬ​ក្នុង​កម្មវិធី Knowing Bros ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Aespa
Aespa

ទន្ទឹមនឹងនោះ នៅពេលដែលសិល្បកររបស់ផលិតកម្ម SM Entertainment គឺ Aespa ក្លាយជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនោះ លោកក៏បានទៅមើលថែពួកគេនៅខាងក្រោយឆាក និងថែមទាំងថតរូប Selfie ជាមួយសមាជិកម្នាក់ៗ ហើយ​បាន​បង្ហោះ​ចូល​គណនី Instagram របស់លោកថែមទៀត។

Heechul និង Seolhyun
Heechul និង Seolhyun

អ្វីដែលកាន់តែពិសេសនោះគឺ Heechul បាន​បង្ហោះ​រូប​ទាំង​នោះ​ជាមួយ​នឹង​ចំណង​ជើង​ដ៏​ផ្អែម​ល្ហែម​ថា ៖

អូ បាទ! ខ្ញុំបានថតរូបជាមួយក្រុម Aespa!

Heechul 

ក្រោយមក មិត្តភ័ក្តិដ៏ជិតស្និទ្ធម្នាក់របស់តារាប្រុសរូបនេះ គឺ Seolhyun សមាជិកក្រុម AOA បានបញ្ចេញមតិថា ៖

ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។

Seolhyun
កាឆ្លងឆ្លើយរបស់ Heechul និង Seolhyun
កាឆ្លងឆ្លើយរបស់ Heechul និង Seolhyun

គួបញ្ជាក់ផងដែរថា អ្វីដែល Seolhyun និយាយគឺគ្រាន់តែជាការលេងសើចជាមួយមិត្តជិតស្និទ្ធរបស់នាង Heechul ប៉ុណ្ណោះ ហើយហេតុផលមួយទៀតនោះគឺ នាងក៏ជាអ្នកគាំទ្រម្នាក់របស់ក្រុម Aespa ដែរ ក្រោយ Seolhyun តែងតែបង្ហោះអ្វីៗដែលទាក់ទងនឹងក្រុម Aespa នៅលើ Instagram របស់នាង៕

Heechul និង Winter
Heechul និង Winter
Heechul និង Giselle
Heechul និង Giselle
Heechul និង NingNing
Heechul និង NingNing
Heechul និង Karina
Heechul និង Karina

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T