អ្នកណាល្អជាង? លោក Solskjaer និង លោក Klopp ប្រៀបធៀបគ្នារវាង Ronaldo និង Salah

//s9.kh1.co/72/721b771d33d363c9f0f97cb00df9c1206c328d07.jpg
កីទ្បា

 ២៣-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Ole Gunnar Solskjaer និង Jurgen Klopp និយាយពី Cristiano Ronaldo និង Mohamed Salah

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer និង Liverpool លោក Jurgen Klopp បានប្រៀបធៀបពីភាពខុសគ្នារវាងកីឡាករ Cristiano Ronaldo និង Mohamed Salah

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ole Gunnar Solskjaer និង លោក Jurgen Klopp
  លោក Ole Gunnar Solskjaer និង លោក Jurgen Klopp

ជាការពិតណាស់ នៅថ្ងៃអាទិត្យស្អែកនេះ Ronaldo នឹងត្រូវប្រឈមមុខនឹង Salah នៅលើទីលានប្រកួតហើយក្នុងជំនួបរវាង Man Utd ទល់នឹង Liverpool នៃការប្រកួតក្របខណ្ឌ Premier League។

កីឡាករ Cristiano Ronaldo និង Mohamed Salah
កីឡាករ Cristiano Ronaldo និង Mohamed Salah

លោក Klopp បាននិយាយថា៖

ហេតុអ្វីបានជាយើងត្រូវធ្វើការប្រៀបធៀប? ពួកគេទាំងពីរសុទ្ធតែជាកីឡាករលំដាប់កំពូល។ ខ្ញុំអាចនិយាយបានថា Salah ល្អជើងឆ្វេងជាង រីឯ Ronaldo ល្អបាល់លើអាកាស និង ជើងស្តាំ។ ខ្ញុំនឹងមិនប្រៀបធៀបរវាងអ្នកទាំងពីរឡើយ សុំទោស។

លោក Jurgen Klopp
កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ចំណែកលោក Solskjaer វិញបាននិយាយថា៖

ខ្ញុំតែងតែជ្រើសយក Ronaldo ក្នុងគ្រប់ការប្រជែងទាំងអស់។ កំណត់ត្រាស៊ុតបញ្ចូលទីរបស់គេ គឺ ពិតជាអស្ចារ្យណាស់។ Salah កំពុងតែឡើងជើងខ្លាំងណាស់ពេលនេះ ដូច្នេះពួកយើងត្រូវតែលេងឲ្យបានល្អបំផុតក្នុងការការពារទល់នឹងគាត់៕

លោក Ole Gunnar Solskjaer
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T