ទំនងខឹ.ងគេស៊ីប្រឡោះជើង ស្រាប់តែ Neymar ទា-ត់ជើងមិត្តរួមក្រុមម្នាក់នេះវិញ ឲ្យដេកដួ-លលើស្មៅ (មានវីដេអូ)

//s9.kh1.co/70/70b8156463d67b00de10ac543271b17da8a5aaed.png
កីទ្បា

 ២៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខឹងគេស៊ីប្រឡោះជើង ស្រាប់តែ Neymar ឈូ.សជើងមិត្តរួមក្រុមម្នាក់នេះវិញ ឲ្យដេកលើស្មៅ (មានវីដេអូ)

បារាំង៖ កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ មានវីដអូមួយដែលបានបង្ហោះដោយខ្សែបម្រើក្រុម Paris Saint-Germain កីឡាករ Ander Herrera នៅលើបណ្ដាញសង្គម Twitter បង្ហាញពីការហ្វឹកហាត់ជុំគ្នាជាមួយមិត្តរួមក្រុម។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងវីដេអូនោះ គឺកាយវិការ សងសឹកវិញភ្លាមៗរបស់ខ្សែប្រយុទ្ធ Neymar ទៅលើកីឡាករ Herrera។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កំឡុងពេលហ្វឹកហាត់នោះ Herrera រួមជាមួយមិត្តរួមក្រុមបានលេងស្វាដណ្ដើមបាល់ ដោយ Neymar ជាអ្នកចូលដណ្ដើម ខណៈពេលនោះ Herrera បានទាត់ស៊ីប្រឡោះជើង Neymar ហើយថែមទាំងធ្វើកាយវិការឌឺដង ទៅលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះទៀតផង។ មិនចាំយូរ ពេលបាល់ជាប់ជើង Herrera ស្រាប់តែ Neymar សងសឹកវិញ ដោយការចូលឈូស ឲ្យដេកដួលលើស្មៅតែម្ដង៕

Herrera ឌឺដាក់​ Neymar
Herrera ឌឺដាក់​ Neymar
https://s9.kh1.co/__image/w=495,h=419,q=100/e0/e0ca3c2a9957252a52bbeddb64b98193bee356f3.png
https://s9.kh1.co/__image/w=474,h=407,q=100/a8/a8676f92532d747e2eef9b9a9282305cc44fb70a.png

បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនាវីដអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T