ផលិតកម្មចេញមុខបដិសេធចំពោះសារបកអាក្រាតរបស់មិត្តរួមសាលាលើ Kim Seon Ho

//s9.kh1.co/5a/5a1153d57f6c2581cfce9f9d16d911f15bf369ac.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផលិតកម្ម Salt Entertainment ចេញមុខបកស្រាយសារបកអាក្រាតរបស់មិត្តរួមសាលារបស់ Kim Seon Ho

កូរ៉េខាងត្បូង៖​ ថ្មីៗនេះ តារាសម្តែងប្រុស Kim Seon Ho ត្រូវបានវាយប្រហារជាខ្លាំង ពីបទបោកប្រាស់ផ្លូវចិត្ត និងបង្ខំឱ្យសង្សាររំលូតកូន។ ទោះបីជាតារាសម្តែងរូបនេះ ចេញមុខសុំទោសចំពោះទង្វើរ ហើយបញ្ហារវាងលោក និងអតីតមិត្តស្រី ក៏ត្រូវបានដោះស្រាយ តែពេលនេះ តារារូបនេះ កំពុងរងការរិះគន់យ៉ាងស្ពឹកមុខមួយទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះ មនុស្សម្នាក់ដែលអះអាងថាខ្លួនគឺជារួមសាលាជាមួយ Kim Seon HO បានលាតត្រដាងអត្តចរិតពិតរបស់តារារូបនេះ។ ក្នុងនោះដែរ ផលិតកម្ម Salt Entertainment ក៏បានចេញមុខបដិសេធការចោទប្រកាន់នេះដែរ។

Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho

បើតាមគណនីឈ្មោះ OP នៅលើបណ្តាញសង្គម បានអះអាងថា បានរៀននៅសាកលវិទ្យាល័យជាមួយ Kim Seon Ho។ គេបានដាក់ចំណងជើងថា ខ្ញុំជាមិត្តរួមសាលារបស់តារាសម្តែង Kim Seon Ho។ ការបង្ហោះនូវរឿងរ៉ាវនេះ នៅលើបណ្តាញសង្គម កើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១​ ដែលពួកគេបានបកអាក្រាតចរិតពិតរបស់តារាសម្តែង Kim Seon Ho។

Kim Seon Ho
Kim Seon Ho

បើតាមសំណេររបស់មិត្តរួមសាលារបស់តារាប្រុស Kim Seon Ho បានសរសេររៀបរាប់ដូច្នេះថា៖

ខ្ញុំមិនមានការភ្ញាក់ផ្អើលពេលលឺការសង្ស័យទៅលើតួអង្គរបស់លោក Kim Seon Ho នោះទេ ដូចជា ហេតុអ្វីបានជាតួអង្គពិតរបស់គាត់ត្រូវបានលាតត្រដាងនៅពេលនេះ ព្រោះបញ្ហាបុគ្គលិកលក្ខណៈរបស់តារារូបនេះទីបំផុតបាន ផ្ទុះឡើងហើយ ។ ពេលនេះ រូបភាពស្អាត និងចិត្តល្អដែលលោកមាន ខុសពីអ្វីដែលខ្ញុំធ្លាប់ស្គាល់ តារា Kim Seon Ho កាលនៅសកលវិទ្យាល័យ ដោយតារារូបនេះ ចូលចិត្តផឹកស្រា និងក្លឹប ហើយ គេក៏ធ្លាប់មានបទពិសោធន៍ជាច្រើនជាមួយមនុស្សស្រីទៀតផង។

សាររបស់មិត្តរួមសាលា Kim Seon Ho

ទន្ទឹមនោះ គណនី OP ក៏អះអាងដែរថាតារាសម្តែង Kim Seon Ho មានចរិតឆេវឆាវហើយនៅពេលមតិរបស់លោក មិនយល់ស្របជាមួយនរណាម្នាក់ដែលគាត់កំពុងធ្វើការជាមួយ តារារូបនេះចូលចិត្តជេរនិងប្រើកណ្តាប់ដៃដោះស្រាយបញ្ហា។ ក្នុងនោះ OP សុំឱ្យអ្នកអានកុំចាញ់បោករូបភាពដ៏ល្អរបស់ Kim Seon Ho នាពេលនេះ។

Kim Seon Ho
Kim Seon Ho

ទោះបីយ៉ាងណា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ផលិតកម្ម Salt Entertainment ក៏បានចេញមុខបដិសេធ និងថ្លែងថាមិនពិតឡើយចំពោះការចោទប្រកាន់បែបប្រឌិតឡើងនេះ។ប្រភពបន្ថែមថា Kim Seon Ho ត្រូវបានរួមរឹតដោយការចោទប្រកាន់ពីអតីតមិត្តស្រីរបស់លោក។ បញ្ហានេះ ក៏ត្រូវបានដោះស្រាយហើយដែរ ក្រោយពីការសុំអភ័យទោសពីតារាប្រុសរូបនេះ និងអតីតមិត្តស្រីរបស់លោក បានលុបចោលការចោទប្រកាន់៕

Kim Seon Ho
Kim Seon Ho

ប្រភព៖ koreaboo

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T