ចំណេញអស់ស្ទះ! តែ1$ វេរលុយពី អេ អឹម ខេ ទៅ១២ប្រទេស!

//s9.kh1.co/2b/2b9acc758a53342c776e64cfdc7c145910fa519b.jpg
សង្គម

 ២២-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីផ្តល់ជូនពិសេសមិនធ្លាប់មានពីមុន សម្រាប់ការវេរលុយទៅក្រៅប្រទេស ត្រឹមតែ 1$ រហូតដល់ចំនួន ១២ប្រទេស

ភ្នំពេញ៖ កម្មវិធីផ្តល់ជូនពិសេសមិនធ្លាប់មានពីមុន សម្រាប់ការវេរលុយទៅក្រៅប្រទេស ត្រឹមតែ 1$  រហូតដល់ចំនួន ១២ប្រទេស ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ សម្រាប់ការវេរពី AMK Mobile តាមរយៈ UnionPay និង EMQ LTD ទៅកាន់ប្រទេសរួមមានដូចជា ប្រទេសចិន ថៃ វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហុងកុង ម៉ាកាវ កូរ៉េ និងសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ត្រឹមតែ 1$  រហូតដល់ចំនួន ១២ប្រទេស ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ
   ត្រឹមតែ 1$  រហូតដល់ចំនួន ១២ប្រទេស ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ

ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផលចំណេញលើសលប់សម្រាប់អ្នកដែលមានតម្រូវការវេរលុយទៅបណ្តាទីផ្សារ និងប្រទេសខាងលើនេះ ចាប់ពីថ្ងៃនេះរហូតដល់ចុងឆ្នាំ២០២១។ បន្ថែមលើនេះទៀត ជាមួយបទពិសោធន៍​ធនាគារទំនើបទាន់សម័យ​របស់កម្មវិធីទូរស័ព្ទដៃ AMK Mobile ធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងវេរលុយក្នុង និងទៅក្រៅប្រទេសជាពិសេសទៅកាន់សាច់ញាតិបងប្អូន ឬដៃគូរកស៊ី ដែលកំពុងរស់នៅតាមបណ្តា ប្រទេសខាងលើ តាមរយៈបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយរបស់ UnionPay និង EMQ បានយ៉ាងឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងសន្សំសំចៃថែមទៀតផង។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានមានប្រសាសន៍ថា៖

«កិច្ចសហការផ្តល់ជូនពិសេសនេះ មិនត្រឹមតែអាចជួយសន្សំសំចៃខ្ពស់ដល់អ្នកប្រើប្រាស់នោះទេ ថែមទាំងផ្តល់ឱកាសឲ្យពួកគេអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀតរបស់ AMK Mobile ដោយមិនអស់ថ្លៃសេវា។ យើងរំពឹងទុកថាតាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ នឹងធ្វើឲ្យសេវាកម្ម អេ អឹម ខេ កាន់តែមានការគាំទ្រខ្លាំងឡើងពីអតិថិជន ទាំងក្នុង និងក្រៅប្រទេស»។

ប្រសាសន៍របស់លោក ជា រតនា
https://s9.kh1.co/__image/w=650,h=366,q=100/cb/cb0bd1fb833e839a5c80b844062e62363bd73e16.jpg

លោកបានបន្ថែទៀតថា៖

«អេ អឹម ខេ បានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិទៅកាន់បណ្តាប្រទេសចំនួន១២ ដោយចាប់ដៃគូជាមួយក្រុមហ៊ុន ផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើ​នឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ហើយយើងនឹងបន្ត ពង្រីកបណ្តាញប្រតិបត្តិការ សេវាផ្ទេរប្រាក់ទាំងក្នុង និងក្រៅប្រទេសឲ្យបានទូលំទូលាយ ជារៀងរាល់ថ្ងៃដើម្បី អាចបំពេញតម្រូវការអតិថិជនទាំងក្នុង និងក្រៅប្រទេស»។ 

ដើម្បីអាចផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ 1$ ទៅកាន់ទីផ្សារ និងប្រទេសទាំង១២នេះ អតិថិជនគ្រាន់តែដោនឡូត និង ចុះឈ្មោះប្រើប្រាស់កម្មវិធី AMK Mobile តាមតំណនេះ http://onelink.to/ss87zk ឬអាចបើកគណនីដោយខ្លួនឯងបានភ្លាមៗ ប្រសិនបើមិនទាន់មានគណនីនៅ អេ អឹម ខេ បន្ទាប់មកចុច ប៊ូតុង វេរលុយ នៅលើកម្មវិធី​​ រួចជ្រើសរើសយកប្រតិបតិបត្តិការ “វេរទៅកាត UnionPay ឬ EMQ” និងបំពញព័ត៌មានចាំបាច់ ឬអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខ 023​ 22 02 02 / 1800 200 200 ដើម្បីធ្វើប្រតិបត្តិការវេរលុយរហូតដល់ ៥ ០០០ដុល្លារ តាម UnionPay និង ២៥០០ដុល្លារ តាម EMQ ក្នុងមួយថ្ងៃ។

  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ
  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ
  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ
  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ៖

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែ សីហា ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា សេវាប្រាក់កម្ចី  ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេសគឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃ ទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/32/32c3d410d47ff8465d5f19d9452a2db197f5c852.jpg

ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត!

 ១៥-វិច្ឆិកា-២០២១ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T