ភ្នំពេញ៖ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ ក៏តម្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅតែមានដូចជា ការវេរលុយ ទូទាត់ថ្លៃទំនិញ បង់ទឹកភ្លើងជាដើម ដែលជាកត្តាញ៉ាំងឲ្យប្រព័ន្ធឌីជីថលត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីសម្រួលតម្រូវការទាំងនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របជាមួយស្ថានភាពនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលតែងតែបេ្តជ្ញា និងខិតខំផ្តល់ដំណោះស្រាយ និងសេវាកម្មឈានមុខគេជូនអតិថិជន បានដាក់ឲ្យដំណើរការ មុខងារថ្មីគឺ Self-Account-Opening នៅលើ AMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនអាចបើកគណនីធនាគារដោយខ្លួនឯងបានយ៉ាងងាយ រហ័ស ដោយមិនត្រូវការឯកសារសាំញ៉ាំ និងមិនចំាបាច់ធ្វើដំណើរទៅកាន់ការិយាល័យ។ រឹតតែពិសេសទៀតនោះ គឺអតិថិជននឹងមានឱកាសឈ្នះលុយ ៤០ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖
«វត្តមានរបស់ អេ អឹម ខេ នៅទីនេះបានដោយសារតែការគាំទ្ររបស់អតិថិជន។ ហេតុដូច្នេះយើងតែងតែខិតខំវិវឌ្ឍន៍ខ្លួនជាមួយតម្រូវការអតិថិជន និងឲ្យទាន់សម័យកាលតាមរយៈ ផលិតផល និងសេវាកម្មដ៏សម្បូរបែប។ សេវាបើកគណនីធនាគារដោយខ្លួនឯងនេះ នឹងផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយទៀតជូនដល់អតិថិជនក្នុងការចាប់ផ្តើមប្រើប្រាស់គណនីធនាគារ និងប្រតិបត្តិការតាមបែបឌីជីថលទំនើបតាមរយៈ AMK Mobile ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ បន្ថែមពីនេះអតិថិជនដែលបើកគណនីដោយខ្លួនឯង អាចមានឱកាសទទួលប្រាក់រង្វាន់ដែលមានរហូតដល់៤០ម៉ឺនរៀលរៀងរាល់ថ្ងៃ។ បទពិសោធន៍មួយនេះ នឹងចូលរួមពង្រីកបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជាតាមទិសដៅរបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា។ យើងជឿជាក់ថា សេវាកម្មមួយនេះ នឹងទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនមួយកម្រិតថែមទៀត ហើយយើង ក៏នឹងបន្តអភិវឌ្ឍខ្លួនដើម្បីផ្តល់ដំណោះស្រាយល្អៗជូនដល់អតិថិជនប្រកប ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់»។

ដើម្បីអាចបើកគណនីដោយខ្លួនឯង អតិថិជនត្រូវការតែពេល ២ ឬ ៣នាទីប៉ុណ្ណោះដោយចូលទៅដោនឡូតកម្មវិធី AMK Mobile នៅក្នុង AppStore, PlayStore ឬ HUAWEI AppGallery តាមតំណ http://onelink.to/ss87zk បន្ទាប់មកជ្រើសរើសយកមុខងារ Self-Account-Opening ឬបង្កើតគណនីខ្លួនឯង ហើយបំពេញព័ត៌មានខ្លីៗដូចជាថតរូបអត្តសញ្ញាណប័ណ្ណ ថតរូបសែលហ្វី លេខទូរស័ព្ទ និងមុខរបររកស៊ីជាការស្រេច។ អ្នកមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ដែលទឹកប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់គាត់ដោយស្វ័យប្រវត្តិ បន្ទាប់ពីគណនីបានដាក់ឲ្យដំណើរការរួចរាល់។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត៕