អ៊េមមែន! មានដឹងថាលោក Solskjaer និយាយប្រាប់កូនក្រុមថាម៉េចអត់ទើបអាចវា.យបកឈ្នះ Atalanta បាន?

//s9.kh1.co/37/3711557111b02759dc02960a1ab777c9a4180f11.jpg
កីទ្បា

 ២១-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Ole Gunnar Solskjaer ថា បើក្រុមខ្លួនអាចរកគ្រាប់បាល់បាន នោះ ដឹងតែឈ្នះហើយ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer បានទម្លាយពីពាក្យពេជន៍ដែលលោកបានប្រាប់ទៅកាន់កូនក្រុមដើម្បីវាយបកយកឈ្នះ Atalanta ក្នុងការប្រកួតយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ជាការពិតណាស់ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែនកាលពីយប់មិញក្នុងក្របខណ្ឌ Champions League បន្ទាប់ពី Man Utd ត្រូវបាន Atalanta ស៊ុតនាំមុខ ២ទល់នឹង០ មុនទៅហើយ ប៉ុន្តែ ត្រូវបានបិសាចក្រហម វាយបកយកឈ្នះបានវិញ ៣ទល់នឹង២ ខណៈ អ្នករកគ្រាប់បាល់នោះ គឺ ជា Marcus Rashford, Harry Maguire និង Cristiano Ronaldo។

ក្លិប Manchester United
ក្លិប Manchester United

លោក Solskjaer បាននិយាយថា៖

ក្រោយបញ្ចប់វគ្គទី១ ខ្ញុំបាននិយាយថា យើងចាំបាច់ត្រូវតែរកគ្រាប់បាល់ឲ្យបាន ពីព្រោះប្រសិនបើយើងរកមួយគ្រាប់បាន នោះ យើងនឹងទទួលបានជ័យជម្នះ។ ប្រសិនបើយើងមិនរបូតគ្រាប់បាល់នោះទេ គឺ យើងនឹងឈ្នះ៕

លោក Ole Gunnar Solskjaer
ក្លិប Manchester United
ក្លិប Manchester United

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T