ហ្វេនៗបារម្ភ បន្ទាប់ពី Celine Dion លុបចោល show ជាច្រើនព្រោះ...

//s9.kh1.co/bc/bc076a6337df759205a1427d9aa8f8d8534a0c13.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Celine Dion លុបចោលការសម្តែងចំនួន ២១ ដោយសារតែបញ្ហាសុខភាព

បរទេស៖ កាលពីថ្មីៗនេះ គេត្រូវបានរាយការណ៍មកថា តារាចម្រៀង Celine Dion ត្រូវបានឲ្យដឹងថា តារាស្រីរូបនេះ សុខចិត្តបង្ខំឱ្យលុបចោលរាល់ការសម្តែងនៅទីក្រុងឡាសវេហ្គាស នៃការប្រគុំតន្រ្តី ចាប់គិតពីខែវិច្ឆិកា ដល់ខែកុម្ភៈឆ្នាំក្រោយ ដោយសារតែសាច់ដុំរមួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងម្ចាស់បទ «My Heart Will Go On» បាននិយាយទាំងនាងខូចចិត្ត នៅពេលនាងមិនអាចសម្តែងដូចការគ្រោងទុក ដោយ អ្នកម្តាយកូនពីររូបនេះ បានសរសេរនៅលើបណ្តាញសង្គម Instagram នៅថ្ងៃទី ១៩ ខែតុលាដោយបានលើកថា៖

បេះដូងខ្ញុំឈឺចាប់ណាស់ សម្រាប់រឿងនេះ ក្រុមការងាររបស់ខ្ញុំ និងខ្ញុំបានធ្វើការអស់រយៈពេល ៨ ខែកន្លងមកហើយ នៅក្នុងគម្រោងមួយថ្មីរបស់យើង ដូច្នេះការមិនអាចសម្តែងនៅខែវិច្ឆិកាធ្វើឱ្យខ្ញុំនិយាយមិនចេញ ។

Celine Dion 

យោងតាម ប្រភពដដែលបានឲ្យដឹងថា ការប្រគុំតន្ត្រីចំនួន ២១ លើកចាប់ពីថ្ងៃទី ៥-១១ ខែវិច្ឆិកា និងថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២២។ ទោះយ៉ាងណាស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ដែលធ្វើឱ្យនាងបន្តការប្រគុំន្ត្រីនេះបាន។

បច្ចុប្បន្ន Celine Dion កំពុងលុបចោលរាល់ការសម្តែង ហើយមិនមានគម្រោងត្រលប់មកវិញ ជាមួយពេលវាលាជាក់លាក់ណាមួយនោះទេ។ យោងតាមសេចក្តីប្រកាសពីអ្នករៀបចំកម្មវិធីអ្នកដែលបានទិញសំបុត្រនឹងត្រូវសងវិញ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Celine Dion
Celine Dion
Celine Dion
Celine Dion
Celine Dion
Celine Dion
Celine Dion
Celine Dion
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T