ទៅដើរលេងជាមួយគ្នា សុខៗស្វាមី Angelababy ទុកប្រពន្ធកូនចោល

//s9.kh1.co/51/5132d3e840120c412c0d1cb68f1b8df2bba765eb.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាស្រី Angelababy និងស្វាមី បាននាំកូនប្រុសទៅដើរលេងយ៉ាងសប្បាយរីករាយ ប៉ុន្តែស្រាប់តែលេចលឺដំណឹង ដែលស្វាមីរបស់នាង បានចាកចេញពីសណ្ឋាគារចោលនាងនិងកូន ធ្វើឲ្យគេសង្ស័យពីរឿងប្រេះឆានៅក្នុងជីវិតប្ដីប្រពន្ធ

ចិន៖ ថ្មីៗនេះ ជីវិតអាពាហ៍ពិពាហ៍របស់ តារាស្រី Angelababy និង លោក Huang Xiaoming បានបង្ហាញពីសញ្ញានៃភាពកក់ក្តៅម្តងទៀត នៅពេលដែលប្ដីប្រពន្ធអ្នកទាំងពីរ ត្រូវបានគេថតរូបបង្ហាញខ្លួនជាមួយគ្នាយ៉ាងសប្បាយរីករាយ ឲ្យអ្នកគាំទ្រជាច្រើនរំភើបជំនួស ក្រោយពីមានពាក្យចចាមអារ៉ាម អំពីការលែងលះគ្នា ជាញឹកញាប់ នៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ការសង្ស័យរបស់មហាជនមួយចំនួនគឺនៅតែមានការលើកឡើងជានិច្ច បន្ទាប់ពី មានគេហទំព័រដ៏ល្បី បើកបង្ហាញនូវមានអត្ថបទមួយ ដែលធ្វើឲ្យទស្សនិកជនព្រួយបារម្ភ អំពីស្ថានភាព អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ផងដែរ។ 

នៅក្នុងនោះ យោងតាមប្រភពមួយនេះ បានឱ្យដឹងថា នៅក្នុងអំឡុងពេល វិស្សមកាលចុងក្រោយ តារាស្រី Angelababy និង ស្វាមី ត្រូវបានគេប្រទះឃើញ នាំកូនប្រុសរបស់ខ្លួន ទៅសណ្ឋាគារមួយដើម្បីសម្រាកកម្សាន្ត។  តែក្រោយមក អ្នកយកព័ត៌មានបានបង្ហើបថា ស្វាមីតារាស្រីរូបនេះ និងជំនួយការរបស់ខ្លួន ក៏បានប្រញាប់ចាកចេញពីសណ្ឋាគារ ដោយមិនមានវត្តមាន Angelababy មកជាមួយនោះទេ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកថតរូបបានបង្ហាញបន្ថែមថា ស្វាមីរបស់នាង បានចាកចេញទៅទាំងយប់ ហើយមិនបានត្រលប់មកសណ្ឋាគារ ជាមួយនឹងប្រពន្ធកូននោះទេ។ ហើយអ្នកយកព័ត៌មាន ក៏បានរង់ចាំដោយអត់ធ្មត់នៅខាងក្រៅសណ្ឋាគារ ប៉ុន្តែនៅតែមិនឃើញតារាសម្តែងប្រុសរូបនេះ វិលត្រលប់មកវិញ ដោយនៅព្រឹកបន្ទាប់ Angelababy ក៏បាននាំកូនប្រុសរបស់នាងចាកចេញ ដោយគ្មានប្តីនៅក្បែរ ផងដែរ។

ដោយឡែក ដំណឹងដែល Huang Xiaoming បានចាកចេញពីប្រពន្ធនិងកូន របស់ខ្លួន នៅឯសណ្ឋាគារ បានក្លាយជាប្រធានបទដ៏ក្ដៅនៅលើបណ្ដាញសង្គម ដែលមនុស្សជាច្រើនគិតថា ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេកំពុងតែជួបបញ្ហា។ តែទោះយ៉ាងណាក៏ដោយ ក៏នៅមានមតិមួយចំនួនទៀត បានលើកឡើងពីមូលហេតុ ដែលតារាប្រុសរូបនេះ មិនអាចត្រលប់ទៅសណ្ឋាគារវិញបាន ព្រោះខ្លួនមានកាលវិភាគ ជាប់រវល់ដែលមិនបានរំពឹងទុក៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy និងស្វាមី 
Angelababy និងស្វាមី 
Angelababy និងស្វាមី 
Angelababy និងស្វាមី 
Angelababy និងស្វាមី 
Angelababy និងស្វាមី 
រូបភាពដែលបង្ហាញថា Angelababy និងស្វាមី នាំកូនចេញមកកម្សាន្ត
រូបភាពដែលបង្ហាញថា Angelababy និងស្វាមី នាំកូនចេញមកកម្សាន្ត
រូបភាពដែលបង្ហាញថា Angelababy និងស្វាមី នាំកូនចេញមកកម្សាន្ត
រូបភាពដែលបង្ហាញថា Angelababy និងស្វាមី នាំកូនចេញមកកម្សាន្ត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T