ទម្រាំល្បី TWICE ជួបរឿងលំបាកជាច្រើនស្មានមិនដល់

//s9.kh1.co/24/24f058dc7390eef72cb60110928f0c3952d12d65.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ភាពលំបាកចំនួនចំនួន ៧ ដែល TWICE បានយកឈ្នះ នៅពេលដែលពួកគេនៅជាសិក្ខាកាម រហូតក្លាយជា Idol កំពូលដូចដែលពួកគេទទួលបានសព្វថ្ងៃនេះ

កូរ៉េខាងត្បូង ៖ ប្រាកដណាស់ថា វិស័យ Kpop វាពិតជាមានឥទ្ធិពល និងល្បីយ៉ាងខ្លាំង តាំងពីជាង ១០ ឆ្នាំមុនមកម្លេះ ហើយនាពេលបច្ចុប្បន្ននេះ វាកាន់តែល្បីខ្លាំងឡើងនៅទូទាំងពិភពលោក មិនថាអាស៊ី និងអឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមតារា Kpop ជាច្រើនក្រុម ក្នុងវិស័យឧស្សាហកម្មនេះ ក៏មានក្រុមតារាស្រីមួយក្រុមដែលកំពុងតែល្បីឈ្មោះ បស់សម្លេងយ៉ាងខ្លាំងនោះគឺក្រុម TWICE ដែលពួកគេមានសមាជិក ៩ នាក់ និងស្ថិតនៅក្រោមផលិតកម្ម JYP Entertainment

ខាងក្រោមនេះ គឺជាការលំបាកទាំង ៧ យ៉ាង ដែល TWICE បានប្រឈមមុខក្នុងនាមជាសិក្ខាកាម ហើយបានយកឈ្នះរហូតដល់មានឈ្មោះបស់សម្លេងដូចសព្វថ្ងៃនេះ។

១. ការតស៊ូ ១០ ឆ្នាំរបស់ Jihyo ដើម្បីបង្ហាញខ្លួនជាលើកដំបូង

មេក្រុម TWICE កំពុងបង្ហាញភស្តុតាងថា ការខិតខំប្រឹងប្រែង ការលះបង់ និងការតស៊ូអាចធ្វើឱ្យសុបិនក្លាយជាការពិតបាន ដែលនាងត្រូវចំណាយពេលដល់ទៅ ១០ ឆ្នាំពេញ ដើម្បីបានបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងស្រីរបស់ក្រុម TWICE

Jihyo 
Jihyo 

២. ការសម្រកទម្ងន់ដ៏គ្រោះថ្នាក់របស់ Momo

Momo បានបង្ហាញថា នាងស្រកបាន ៧ គីឡូក្រាម ក្នុងរយៈពេលមួយសប្តាហ៍ ដែលតារាស្រីរូបនេះបានអះអាងថា ក្រុមហ៊ុនរបស់នាងបាននិយាយថា នាងពិតជាត្រូវសម្រកទម្ងន់ ៧ គីឡូក្រាម ដើម្បីអាចឡើងលើឆាកសម្រាប់ការសម្តែងរបស់ពួកគេបាន និងដើម្បីសម្រេចបាននូវការសម្រកទម្ងន់យ៉ាងឆាប់រហ័សនេះ Momo មិនបានញ៉ាំអ្វីក្រៅពីទឹកកកមួយដុំ ក្នុងរយៈពេលមួយសប្តាហ៍។

Momo
Momo

៣. ការចង់បោះចង់ចោលរបស់ Jeongyeon

អំឡុងពេលនាងធ្វើដំណើរជាមួយ TWICE ទៅកាន់ប្រទេសវៀតណាម Jeongyeon បានសារភាពថានាងធ្លាប់ចង់ឈប់ធ្វើជាអ្នកហ្វឹកហាត់ ដោយសារតែការលំបាកដែលនាងជួបប្រទះ និងសម្ពាធដែលនាងប្រឈមមុខ ក្នុងកំឡុងពេលនោះ Jeongyeon និយាយថានាងចង់ឈប់ហ្វឹកហាត់ មកធ្វើជាអ្នកដុតនំវិញ។

Jeongyeon
Jeongyeon

៤. ការដោះដូរយុវវ័យរបស់ពួកគេជាមួយនឹងការហ្វឹកហាត់

សមាជិក TWICE ជាច្រើន បានពិភាក្សាគ្នាអំពីការសម្រេចចិត្តដ៏ពិបាកបំផុតមួយ ដែលសិក្ខាកាមត្រូវបង្ខំចិត្តធ្វើការជ្រើសរើស រវាងក្តីស្រមៃរបស់ពួកគេ និងជាមនុស្សវ័យជំទង់ធម្មតា ក្នុងនោះ Jihyo បានបង្ហើបថា នាងគ្មានពេលទៅដើរលេងជាមួយក្រុមគ្រួសារទេ នៅពេលដែលនាងជាសិក្ខាកាម និងគ្មានអនុស្សាវរីយ៍តាំងពីនៅរៀនថែមទៀត សមាជិកខ្លះថែមទៀងនិយាយថា ពួកគេច្រណែនក្មេងៗផ្សេងទៀត។ 

TWICE
TWICE

៥. ការបន្ទោសបង្អាប់រាងកាយរបស់ Jihyo

កាលពីមុន Jihyo ប្រឈមនឹងការរិះគន់អំពីទម្ងន់របស់នាងយ៉ាងខ្លាំង នៅពេលនោះកំឡុងពេលថតរូប មានអ្នកថតរូបម្នាក់បានហៅ Jihyo ថា “ធាត់” នៅចំពោះមុខអ្នកដែលមានវត្តមាននៅទីនោះ ទោះយ៉ាងនេះក្តីក៏ Jihyo មិនបោះបង់ឡើយ នាងបានឆ្លងកាត់ការរិះគន់ ដែលនាងប្រឈមមុខនៅទីនោះដើម្បីបង្ហាញខ្លួន ជាអ្នកដឹកនាំក្រុម TWICE និងជាទីស្រលាញ់របស់អ្នកគាំទ្រ ។

Jihyo
Jihyo

៦. ការពិបាករៀន និងសម្រប់ខ្លួនរបស់ Sana Mina Momo និង Tzuyu

បន្ថែមពីលើការតស៊ូធម្មតា ដែលសិក្ខាកាមជាច្រើនជួបប្រទះ ជនជាតិបរទេសដែលមិនមែនជាជនជាតិកូរ៉េ របស់ក្រុម TWICE ទាំងអស់ បានខិតខំយ៉ាងខ្លាំងដើម្បីសម្របខ្លួន ទៅនឹងការរស់នៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការរៀនភាសាកូរ៉េជាដើម។

Sana Mina Momo និង Tzuyu
Sana Mina Momo និង Tzuyu

៧. ការសារភាពរបស់ Nayeon

ក្នុងកំឡុងពេល TWICELAND – The Opening នោះ Nayeon និង Jihyo អ្នកទាំងពីរបាននិយាយអំពីការតស៊ូរបស់ពួកគេ ក្នុងនាមជាសិក្ខាកាមក្នុងនោះ Nayeon បានប្រាប់អ្នកគាំទ្រថា ខណៈពេលកំពុងប្រលងសម្រាប់កម្មវិធី SIXTEEN មានពេលខ្លះដែលនាងយំពេញមួយថ្ងៃ និងនៅពេលដើរតាមផ្លូវនៅពេលយប់ ព្រោះនាងមិនដឹងថាកម្មវិធី SIXTEEN នឹងបញ្ចប់ដោយរបៀបណាសម្រាប់នាង និងមិត្តភក្តិរបស់នាង៕

Nayeon
Nayeon

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T