ឃើញអ្នកឆ្លងចំនួនតិចមែន តែកុំលេងសើចឲ្យសោះ! ខេត្តកោះកុង ប្រកាសរកឃើញ អ្នកស្លាប់ដោយសារ​កូវីដ

//s9.kh1.co/62/6219da6368d91b37066b47742a025790052b5791.jpg
សង្គម

 ១៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗខេត្តកោះកុងប្រកាសរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩

ខេត្តកោះកុង÷ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ផ្អែកតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា មានករណីស្លាប់ស្ត្រីជនជាតិខ្មែរ ដែលមានផ្ទុកមេរោគកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ សុង មួន អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី។ ដោយស្ថានភាពជំងឺ ធ្ងន់ធ្ងរពេក អ្នកជំងឺបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១:២០នាទី នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីខាងលើ បានបាត់បង់ជីវិតដោយសារជំងឺ រលាកពោះវៀន ធ្ងន់ធ្ងរលើអ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩. Severe Acute Enteritis with COVID-19 infection and Wasting Syndrome (HIV+)1។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅខាងក្រោម÷

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T