ប្តីខិលខូច មិនប្រាកដថាមិនស្មោះ រីឯប្តីស្លូត ក៏មិនប្រាកដថាស្មោះប្រពន្ធដែរ

//s9.kh1.co/ad/ad71f7ec6593c3f2a5a1eba87b187fb2c3a9ea43.jpg
នារី

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វាជាការពិត ដែលមនុស្សប្រុសជាប្តីមានចរិតខិលខូច មិនប្រាកដថាមិនស្មោះទេ រី​ឯមនុស្សប្រុសជាប្តី ដែលមានចរិតស្លូតបូត ក៏មិនប្រាកដថាមានភាពស្មោះត្រង់ជាមួយនឹងប្រពន្ធដែរ។

យល់ដឹង៖ មិនមែនឱ្យតែមនុស្សប្រុសមានចរិតខិលខូច គឺសុទ្ធសឹងតែជាមនុស្សប្រុសដែលមិនស្មោះត្រង់នឹងប្រពន្ធទេ លើសពីនេះ ចំពោះមនុស្សប្រុសដែលមានចរិតស្លូត មិនចេះមាត់មិនចេះក ពេលនៅជាមួយនឹងប្រពន្ធនោះ ក៏មិនប្រាកដថា នៅខាងក្រៅមានអាចមានភាពស្មោះត្រង់ជាមួយនឹងប្រពន្ធដែរ ហេតុនេះហើយ ស្រីៗមិនអាចចេះតែវាយតម្លៃផ្តេសផ្តាស និងតែជឿទុកចិត្តបាននោះទេ ប្រយ័ត្នខកចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សប្រុសដែលមានចរិតខិលខូច គេអាចនឹងបង្ហាញចេញមកឱ្យមនុស្សស្រីដែលជាប្រពន្ធ ងាយនឹងគិតថា ប្រសិនបើពួកគេ សាកតែបណ្តោយតែបន្តិច ប្តីរបស់ពួកគេច្បាស់ជាមានឱកាស ក្នុងការផិតក្បត់ពួកគេ លួចទៅមានស្រីលួចលាក់នៅខាងក្រៅជាក់ជាមិនខាន ក៏ប៉ុន្តែមិនមែនមនុស្សប្រុសដែលមានចរិតខិលខូចទាំងអស់នោះទេ ដែលមិនស្មោះត្រង់នឹងប្រពន្ធ ហើយលួចទៅផិតក្បត់មានស្រីនៅខាងក្រៅនោះ ព្រោះមនុស្សប្រុសខិលខូចមួយចំនួន ពួកគេគ្រាន់តែខិលខូចបានតែមាត់តែប៉ុណ្ណោះ តែពួកគេមានភាពស្មោះត្រង់ជាមួយនឹងប្រពន្ធណាស់។

រូបតំណាង
រូបតំណាង

រីឯចំពោះមនុស្សប្រុសជាប្តីដែលមានចរិតស្លូត នៅចំពោះមុខប្រពន្ធ ក៏មិនប្រាកដថាអាចនឹងមានភាពស្មោះត្រង់នឹងប្រពន្ធដែរ ព្រោះនៅចំពោះមុខប្រពន្ធ គេគ្រាន់តែធ្វើឱ្យប្រពន្ធមានទំនុកចិត្តលើគេ ដើម្បីងាយឱ្យគេមានភាពងាយស្រួល ក្នុងការលួចលាក់មានស្រីនៅខាងក្រៅតែប៉ុណ្ណោះ ដូច្នេះហើយ ស្រីៗមិនអាចចេះតែវាយតម្លៃទៅលើចរិតខិលខូច និងចរិតស្លូតបូតរបស់មនុស្សប្រុសបាននោះទេ ដោយសារតែប្រុសៗសម័យនេះ សម្បូរទៅដោយការភូតភរកុហកច្រើនណាស់។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ ដូចដែលបានរៀបរាប់ពីខាងលើមកអញ្ចឹង គឺមនុស្សប្រុសជាប្តីដែលមានចរិតខិលខូច មិនប្រាកដថាគេមិនស្មោះទេ រីឯមនុស្សប្រុសជាប្តី ដែលមានចរិតស្លូតបូតវិញ ក៏មិនប្រាកដថាស្មោះត្រង់នឹងប្រពន្ធដែរ លើសពីនេះ ភាគច្រើននៃមនុស្សប្រុសដែលមានចរិតស្លូតបូត នៅតែចំពោះមុខប្រពន្ធ គឺតែងតែមិនមានភាពស្មោះត្រង់ តែបើមនុស្សប្រុសខិលខូចវិញ គឺខិលខូចបានតែមាត់តែប៉ុណ្ណោះ តែមានភាពស្មោះត្រង់នឹងប្រពន្ធណាស់៕

ប្រភពbustle

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T