តស៊ូណាស់! ឃើញពេលនេះមានគ្រប់យ៉ាង កាលពីមុន សាវិន ហ្វីលីព ធ្លាប់ជាកម្មករធ្វើនំដូណាត់ក្រៅស្រុក

//s9.kh1.co/a2/a2de829283f48b4059a2291f500189b1083a4ebb.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនធ្លាប់ដឹងមកពីមុនសោះ ថាតារាល្បីជើងចាស់ពោរពេញដោយសមត្ថភាពលោក សាវិន ហ្វីលីព ធ្លាប់ធ្វើជាកម្មករធ្វើនំដូណាត់នៅឯប្រទេសមួយនេះ។

ភ្នំពេញ៖ តារាសម្ដែងជើងចាស់ដ៏មានទេពកោសលលោក សាវិន ហ្វីលីព បច្ចុប្បន្ននៅតែបន្តការងារសិល្បៈផ្នែកសម្ដែងដដែល។ ម្យ៉ាងពីមួយឆ្នាំទៅមួយឆ្នាំ សិល្បកររូបនេះតែងតែមានភាពមមាញឹកនឹងការថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ លោកនៅតែទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជនវិញ បច្ចុប្បន្នលោក សាវិន ហ្វីលីព កំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខពេញទំហឹងតែម្ដង។ ក្នុងនោះដែរ គេដឹងទៀតថាតារារូបនេះ បានទិញដីទុកជាច្រើនកន្លែង និងបានសង់ផ្ទះលំហែសម្រាប់ពេលទំនេរទៅលេងទៀតផង។ លើសពីនេះទៅទៀត ដីចម្ការ និងផ្ទះលំហែរបស់លោក ពិតជាមានទីធ្លាធំទូលាយគួរឲ្យចង់រស់នៅតែម្ដង បើតាមការមើលឃើញពេលដែលតារារូបនេះបង្ហោះម្ដងៗ។

ជាក់ស្ដែង ស្របពេលជោគជ័យលើវិស័យសិល្បៈកាន់តែខ្លាំង ថ្មីៗនេះលោក សាវិន ហ្វីលីព បានបង្ហោះរម្លឹកពីអតីតកាល ដែលខ្លួនលោកផ្ទាល់ធ្លាប់បានទៅធ្វើជាកម្មករធ្វើនំដូណាត់ នៅឯទីក្រុង Long Beach ប្រទេសអាមេរិក ក្នុងអំឡុងឆ្នាំ ២០០២ផងដែរ។ ក្រោយតារារូបនេះ បង្ហោះប្រាប់ពីអតីតការងារដែលខ្លួនធ្លាប់បានធ្វើ កាលពី១៩ឆ្នាំមុន ក៏មានហ្វេនចូលទៅcomment សរសើរលោកដែលហ៊ានបញ្ចេញនូវការងារដែលធ្លាប់ធ្វើពីមុនឲ្យអ្នកគាំទ្របានដឹងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក សាវិន ហ្វីលីព
  លោក សាវិន ហ្វីលីព
  លោក សាវិន ហ្វីលីព
  លោក សាវិន ហ្វីលីព
លោក សាវិន ហ្វីលីព 
លោក សាវិន ហ្វីលីព 
លោក សាវិន ហ្វីលីព 
លោក សាវិន ហ្វីលីព 
  លោក សាវិន ហ្វីលីព
  លោក សាវិន ហ្វីលីព
  លោក សាវិន ហ្វីលីព
  លោក សាវិន ហ្វីលីព
ការបង្ហោះរបស់លោក សាវិន ហ្វីលីព
ការបង្ហោះរបស់លោក សាវិន ហ្វីលីព
សាវិន ហ្វីលីព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T