ព្រឹត្តិការណ៍របស់ Apple ប្រចាំខែតុលា តើគេរំពឹងអ្វីខ្លះអំពីផលិតផលដែលត្រៀមនឹងចេញ?

//s9.kh1.co/5b/5bfb5004a2693642458c3bfe219f2a65ee469b37.jpg
បច្ចេកវិទ្យា

 ១៥-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ព្រឹត្តិការណ៍នេះនឹងផ្សាយតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

បរទេស៖ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការថា ព្រឹត្តិការណ៍ខែតុលាឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា (ត្រូវនឹងថ្ងៃទី១៩ ខែតុលា វេលាម៉ោង១២កណ្ដាលអធ្រាត្រនៅកម្ពុជា)។ ដូចព្រឹត្តិការណ៍កាលពីពេលថ្មីនេះៗរបស់ Apple ដែរ ព្រឹត្តិការណ៍នេះនឹងផ្សាយតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ខាងក្រោមនេះគឺជាអ្វីដែលគេនឹងរំពឹង ពីព្រឹត្តិការណ៍ខែតុលារបស់ Apple។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

M1X MacBook Pros

នៅក្នុងព្រឹត្តិការណ៍ខែតុលារបស់ Apple ការប្រកាសសំខាន់ដែលយើងនឹងរំពឹងគឺ កុំព្យូទ័រយួរដៃ MacBook Pro ដែលមានពាក្យចចាមអារ៉ាមជាយូរមកហើយ។ ពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple កំពុងធ្វើការលើម៉ូឌែល MacBook Pro ទំហំ១៤អ៊ីញនិង១៦អ៊ីញថ្មី ដែលដំណើរការដោយឈីប M1X។

“Mac mini Pro”

យោងតាមរបាយការណ៍នានានិងពាក្យចចាមអារ៉ាម កុំព្យូទ័រយួរដៃ MacBook Pro មិនមែនជាផលិតផលតែឯងទេដែលត្រូវឡើងសេរ៊ី ក្រុមហ៊ុន Apple ក៏នឹងមានអ្វីបន្ថែមដែលត្រូវបង្ហាញដែរ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា កុំព្យូទ័រលើតុ Mac mini សេរ៊ីថ្មីនឹងមានលក្ខណៈពិសេសដូចគ្នានឹង M1X MacBook Pro ដែរ ជាមួយរ៉េមរហូតដល់ 64GB, 10-core CPU, និង 16 ឬ 32 graphics cores។

AirPods 3

ពាក្យចចាមអារ៉ាម AirPods 3 មានរយៈពេលជាងមួយឆ្នាំ ហើយទីបំផុតយើងរំពឹងថា វានឹងត្រូវបានប្រកាសនៅរដូវស្លឹកឈើជ្រុះនៅអាមេរិក។ កាស AirPods 3 ត្រូវបានគេរំពឹងថា នឹងមានការរចនាស្រដៀងទៅនឹង AirPods Pro ដោយមានដងខ្លួនខ្លីជាងមុន និងការរចនាប្រដាប់ដោតត្រចៀកបែបមូល ប៉ុន្តែគ្មានចុងជ័រដែលអាចផ្លាស់ប្ដូរបានទេ៕

ព្រឹត្តិការណ៍ Apple ខែតុលា
ព្រឹត្តិការណ៍ Apple ខែតុលា

ប្រភព: 9to5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T