ប្រសើរណាស់! ក្រោយធូរស្បើយបន្តិចពីកូវីដ ស្រាប់តែCV11 បង្ហោះសារប៉ុន្មានឃ្លាថា...

//s9.kh1.co/e1/e172a504072abdbced223fd11c6428f3bbd83ab4.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២១ ៧ល្ងាច · ៤ ឆ្នាំមុន

ក្រោយធូរស្បើយបន្តិចពីកូវីដ ស្រាប់តែCV11 បង្ហោះសារប៉ុន្មានឃ្លាថា

បារ៉ែន÷ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយខ្លួន និងមិត្តរួមក្រុម៥នាក់ផងទៀត កើតជំងឺកូវីដ១៩ ក្នុងកំឡុងពេលត្រៀមប្រកួតតង់ទី២ក្នុងជំនួបដណ្តើមកៅអីទៅកាន់វគ្គបន្តជាមួយកោះហ្គាំ កីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបប្រចាំក្រុមជម្រើសជាតិកម្ពុជា លោកចាន់ វឌ្ឍនាកា ឬដែលអ្នកនិយមគាំទ្រកីឡាបាល់ទាត់ស្គាល់ថាជាCV១១នោះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជាដែលស្វះស្វែងជួយសម្រួល និង យកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ុំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ុំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តន៍នៅវិធានការណ៍៣កុំ៣ការពារអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល🙏🏽❤️💪🏽🇰🇭

ចាន់ វឌ្ឍនាកា 

សូមបញ្ជាក់ផងដែលថា ក្រោយឆ្លងកាត់វគ្គPaly Off នេះកម្ពុជានឹងបន្តទៅកាន់វគ្គបែកចែកពូលជាបន្តទៀត៕

ចាន់ វឌ្ឍនាកា 
ចាន់ វឌ្ឍនាកា 
ចាន់ វឌ្ឍនាកា 
ចាន់ វឌ្ឍនាកា 
ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុម
ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុម
លទ្ធផលនៃការប្រកួត
លទ្ធផលនៃការប្រកួត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T