គួរឲ្យឣាសូរ! មុនពេលស្លាប់ ខាត់ យ៉ៃ ទម្លាយថាភរិយា បានសុំឲ្យខ្លួន ធ្វើរឿងទាំងនេះ

//s9.kh1.co/41/4196469025eeffddd6155b0b791d3c07c19a88d5.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យឣាសូរ មុនពេលស្លាប់ ប្អូនប្រុសបង្កើត អ្នកនាង ខាត់ សុឃីម លោក ខាត់ យ៉ៃ ទម្លាយថា ភរិយា បានសុំឲ្យខ្លួន ធ្វើរឿងទាំងនេះ

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លើបណ្តាញសង្គម មហាជនសម្តែង ការសោកស្តាយជាខ្លាំង ក្រោយពេល តារាស្រីជើងចាស់ អ្នកនាង ខាត់ សុឃីម កំពុងជួបទុក្ខធំព្រោះ ត្រូវបាត់បង់ប្អូនថ្លៃជាភរិយារបស់ ប្អូនប្រុសបង្កើតទី៦របស់រូបនាង ដែលទើបនឹង សម្រាលកូនបាន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នា ភរិយារបស់លោក ខាត់ យ៉ៃ គឺ អ្នកស្រី លឹម ស្រីណែត ត្រូវបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ បន្សល់ទុកកូនប្រុសស្រី ចំនួន២នាក់ កាលពីវេលាយប់ ម៉ោង ២១និង១០នាទី ក្នុងថ្ងៃទី ១៣ តុលា ២០២១ កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញ ក្រោយភរិយាទទួលមរណភាព លោក ខាត់ យ៉ៃ បានទម្លាយប្រាប់ឲ្យដឹងថា មុនពេលស្លាប់ ភរិយាបានពោលពាក្យ ចង់ជួបមុខកូន មិនតែប៉ុណ្ណោះ ថែមទាំងផ្តាំឲ្យ មើលថែកូនយើងទៀត ជាពិសេស ភរិយាបាន កាន់ដៃរូបលោក ដោយបន្តថា កុំទៅណាឆ្ងាយព្រោះ រូបនាងមានអារម្មណ៍ភ័យខ្លាចណាស់។

គួរបញ្ជាក់ផងដែរថា នេះបើយោងតាមសម្តី លោក ខាត់ យ៉ៃ ដែលបានបញ្ជាក់ យ៉ាងដូច្នេះថា ៖

ក្រោកឡើងវិញបានទេ កូនយើងទាំងពីររងចាំអូននៅមើលថែ ហេតុអ្វីអូនដាច់ចិត្តទៅចោលបងចឹង អូនបានសន្យាថា នៅក្បែរបង និង កូនរហូត ហេតុអ្វីអូនទៅទាំងមិនលាបែបនេះ ហើយថ្ងៃក្រោយ ពេលកូនយើងសួរ ថាអូនទៅណា បងឆ្លើយប្រាប់វាបែបណា ដង្ហើមចុងក្រោយ អូនថា អូនចង់ឃើញមុខកូន ប្រាប់ថា បងអើយ មើលថែរកូនយើងផង អូនកាន់ដៃបងជាប់ ថា កុំទៅណាឆ្ងាយពីអូន អូនភ័យ អូនខ្លាចបងឈឺចាប់ណាស់ ពេលឃើញសភាព អូន មុននឹងចាកចេញពីបង #បើមានជាតិក្រោយយើងនឹងធ្វើជាប្តីប្រពន្ធគ្រប់ៗជាតិមរណាភាពនៅម៉ោង 9:10នាទី ថ្ងៃ ពុធ ទី13 ខែ តុលា ឆ្នាំ 2021៕

ខាត់ យ៉ៃ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកស្រី លឹម ស្រីណែត
   អ្នកស្រី លឹម ស្រីណែត
រូបភាព
រូបភាព
រូបភាព
រូបភាព
ខាត់ សុឃីម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T