បរទេស៖ យើងទាំងអស់គ្នា ប្រាកដជាមានអារម្មណ៍ហើយថា មនុស្សលោកផ្ទាល់កំពុងបំផ្លាញនូវភពផែនដីបន្ដិចម្ដងៗ ដោយការប្រើប្រាស់ថង់ផ្លាស្ទិក ចោលសំរាមពាសវាលពាលកាល និងកាប់បំផ្លាញព្រៃឈើជាដើម ដែលជាហេតុធ្វើឲ្យសីតុណ្ហភាពជាមធ្យមនៅលើពិភពកំពុងកើនឡើង និងមានការរលាយទឹកកក។ ហើយជាលទ្ធផលកម្រិតទឹកនឹងកើនឡើង ដែលមិនយូរប៉ុន្មានទឹកនឹងឡើងខ្ពស់ខ្លាំង និងគ្របដណ្ដប់ទីក្រុង រួមទាំងផ្ទះរបស់ប្រជាជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង វាជាអ្វីដែលក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាកាសធាតុ Climate Central ចង់បង្ហាញជាមួយការព្យាករណ៍របស់ពួកគេ ដែលពួកគេបានយកទីកន្លែងល្បីៗចំនួន៣០កន្លែង ថាវានឹងទៅជាយ៉ាងណានៅឆ្នាំ២០៥០ ប្រសិនបើអាកាសធាតុនៅតែបន្ដអាក្រក់ដូចអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។ នៅឆ្នាំ២០២៥ សីតុណ្ហភពពិភពលោកនឹងកើនឡើង៣អង្សាសេ ហើយទីក្រុងជាច្រើននៅក្បែរឆ្នេរសមុទ្រ នឹងត្រូវបាត់បង់នៅក្រោមទឹក។ បើយើងមិនធ្វើអ្វីទេក្នុងរយៈពេល៣០ឆ្នាំប៉ុណ្ណោះ យើងនឹងទទួលបានលូវលទ្ធផលដ៏មហន្តរាយផងដែរ៕
ប្រភព: Boredpanda / Climate Central
សូមទស្សនារូបភាពនៃទីតាំងទាំង៣០កន្លែងខាងក្រោម៖





























