ញាក់សាច់! កូនក្រមុំនៅចិន ពាក់មាស៦០គីឡូក្រាម ឡើងធ្ងន់ខ្លួន (មានវីដេអូ)

//s9.kh1.co/48/48167dd4603a4d8728b3c0709c091da34d6ff55d.jpg
សង្គម

 ១៤-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជាកាដូក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ផ្ទាល់ ដែលកូនកំលោះជូនទៅកាន់កូនក្រមុំ

ចិន៖ កាលពីថ្ងៃទី៣០ ចុងខែកញ្ញា ឆ្នាំ២០២១កន្លងទៅ មានពិធីរៀបអាពាហ៍ពិពាហ៍មួយនៅឯខេត្តហ៊ូប៊ី ប្រទេសចិន បានបង្កឲ្យមានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង ដោយសារតែកូនក្រមុំពាក់នូវគ្រឿងអលង្ការ៦០គីឡូក្រាម ដែលជាខ្សែកមាសដ៏ធំ។ នេះបើយោងប្រភពសារព័ត៌មាន Worldofbuzz ចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ខ្សែកមាសនេះ ជាកាដូក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ផ្ទាល់ ដែលកូនកំលោះជូនទៅកាន់កូនក្រមុំ និងរាល់កងនីមួយៗដែលច្នៃជាខ្សែក មានទម្ងន់ដល់ទៅ១គីឡូក្រាមឯណោះ។ បន្ថែមពីនេះទៀត មានកងដៃមាសចំនួន៤ ដែលបានមកពីឪពុកម្ដាយខាងកូនកំលោះ ហើយទម្ងន់គ្រឿងអលង្ការទាំងអស់ បានធ្វើឲ្យកូនក្រមុំពិបាកក្នុងការដើរ ជាមួយនឹងរ៉ូបពណ៌សដ៏វែង និងដៃម្ខាងត្រូវកាន់បាច់ផ្កាផងដែរ។

យ៉ាងណាមិញ វាជាជំនឿក្នុងស្រុកថា មាសគឺជានិមិត្តរូបនៃសំណាងល្អ ឋានៈខ្ពង់ខ្ពស់ និងអាចការពារពីវិញ្ញាណអាក្រក់ ឬសំណាងមិនល្អផងដែរ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T