ពីរោះព្រឺរោម! កូនស្រី តារាជើងចាស់ ឌី សាវ៉េត មិនត្រឹមជា នាដកា តារាសម្តែងទេ ថែមទាំងចេះច្រៀងទៀត(មានវីដេអូ)

//s9.kh1.co/9f/9fc163e5beb1c24c3954385e1c29f84eb21c06b1.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ពិរោះព្រឺរោម! កូនស្រី តារាជើងចាស់ ឌី សាវ៉េត មិនត្រឹមជា នាដកា តារាសម្តែងទេ ថែមទាំងចេះច្រៀងទៀត សម្លេងឡើងក្រអួនក្រអៅ

រាជធានីភ្នំពេញ ៖ ដូចដែរបានដឹងហើយថា អ្នកគ្រូ ឌី សាវ៉េត ជាអតីតបវរកញ្ញា និង កំពូលតារាសម្តែងជើងចាស់ដ៏ល្បីល្បាយម្នាក់ ដែលទទួលបានការគាំទ្រខ្លាំងក្នុងទសវត្សន៍ទី៦០ លើសពីនេះទៅទៀត អ្នកគ្រូនៅតែ ទទួលនូវ ការគាំទ្រពីសំណាក់មហាជន រហូតមកទល់នឹងសព្វថ្ងៃ បើទោះបី សម្រាកពីការសម្តែង ដោយសារតែវ័យចំណាស់ យ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកគ្រូ ក៏មានចំណងដៃកូនស្រីម្នាក់ផងដែរ ដែលរូបនាង មានឈ្មោះថា កញ្ញា ឌី ហ្សូលី ក៏ត្រូវបាន គេដឹងថា បានដើរលើគន្លងសិល្បៈដូចអ្នកគ្រូដែរ បើនិយាយពីរូបសម្បត្តិវិញ រូបនាងមានសម្រស់ស្រស់ស្អាត រម្យទមសមជានារីខ្មែរ លើសពីនេះទៅទៀត រូបនាងក៏មានចំណេះដឹងជ្រៅជ្រះ លើសិល្បៈបុរាណផងដែរ ដោយក្នុងនោះ រូបនាង មិនត្រឹមតែជា នាដកា តារាសម្តែង ប៉ុណ្ណោះទេ រូបនាង ក៏មានទេពកោសល្យក្នុងការច្រៀងផងដែរ។

ដោយថ្មីៗនេះ រូបនាង បានបកស្រាយចម្រៀងជំនាន់ចាស់ ចំណងជើង «My Love» ជាសំនៀងដើមរបស់អ្នកស្រី ពៅ វណ្ណារី ដោយគ្រាន់តែ បើកឆាកសម្លេងភ្លាមនោះ រូបនាងធ្វើឲ្យអ្នកស្តាប់ភ្ញាក់អារម្មណ៍ ព្រឺរោម តាមរយៈទឹកដមសម្លេង ពិរោះរណ្តំ ចេញពីធម្មជាតិ ពាក្យមួយព្យាង្គៗច្បាស់ៗ រហូតដល់ថ្នាក់ មហាជនទប់អារម្មណ៍មិនសរសើរមិនបានទាល់តែសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី
  កញ្ញា ឌី ហ្សូលី និងអ្នកម៉ាក់
  កញ្ញា ឌី ហ្សូលី និងអ្នកម៉ាក់
ឌី សាវ៉េត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T