ច្បាស់ការហើយ! ដេត ម៉ាលីណា បញ្ជាក់ពីរឿងល្បី ដែលថាអ្នកនាង ឈ្លោះជាមួយបុរសម្នាក់ រហូតជិះឡានដេញបុក

//s9.kh1.co/c7/c7384d179a5c26cd7eba7e105163ece732a10abd.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២១ ៩ល្ងាច · ៤ ឆ្នាំមុន

ច្បាស់ការហើយ ចុងក្រោយ អតីតភរិយាលោក ឌួង ឆាយ អ្នកនាង ដេត ម៉ាលីណា បញ្ជាក់ពីរឿងល្បីជាមួយនឹង ថៅកែហាងផឹកស៊ីនោះ

រាជធានីភ្នំពេញ ៖ ល្បីកក្រើកលើបណ្តាញសង្គម ក្រោយពេល អតីតភរិយាលោក ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា បើករថយន្តបុកពំនុះកាត់ទ្រូងផ្លូវមួយទំហឹង បណ្តាលឲ្យរថយន្តស៊េរីខ្ពស់ Rolls Royce របស់រូបនាង ខូចខាតខាងមុខ យ៉ាងដំណំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយផ្អើលពីរឿងគ្រោះថ្នាក់ចរាចរណ៍ មហាជនស្គាល់ច្បាស់ថា ម្ចាស់ឡានជាអតីតភរិយាលោក ឌួង ឆាយ ហើយនោះ ក៏ស្រាប់តែលេចឮដំណឹងថា មុនពេលកើតហេតុរូបនាង និងម្ចាស់ផឹកស៊ីមួយកន្លែង មានទំនាស់នឹងគ្នា ប្រវាយប្រតប់គ្នា មិនតែប៉ុណ្ណោះ ថែមទាំងល្បីថា អ្នកទាំងពីរមានទំនាក់ទំនងនឹងគ្នា ផងដែរ។

យ៉ាងណាមិញ មុននេះបន្តិច អ្នកនាង ដេត ម៉ាលីណា ជាម្ចាស់សាមីខ្លួន បានចេញបញ្ជាក់ពីដំណឹងនេះ យ៉ាងដូច្នេះថា ៖

ការពិតមាន នាងខ្ញុំនិងបញ្ចេញភស្តុតាង អ្នកដែលបានចោទនិងគំរាមខ្ញុំថានឺងធ្វេី អោយបងប្អូនទាំងអស់គ្នាមានការយល់ច្រលំ មកលេីរូបខ្ញុំមនុស្សប្រុសម្នាក់នេះ ពិតជាថោកទាបខ្លាំងណាស់ដែលហ៊ានបំភាន់ ការពិតមកលេីរូបនាងខ្ញុំ និង មិត្តភក្ត័របស់ខ្ញុំថាជាសាហាយស្មន់ និងគ្នាទាំងដែលពួកខ្ញុំមិនបាន មានទំនាក់ទំនងអ្វីលេីសពីមិត្តភក្តិទាល់តែសោះ​ ហេីយសារពត៍មានខ្លះដែលចុះបង្ខូចឈ្មោះខ្ញុំ ទាំងអស់បេីនៅបន្តចុះពត៍មានមិនពិតខ្ញុំនិងដាក់ពាក្យបណ្តឹង​ មានតែមនុស្សថោកទាបទេ ដែលធ្វេីទង្វេីបែបនេះខ្ញុំនិងបញ្ចេញភស្តិតាងនៅថ្ងៃស្អែក មនុស្សប្រុសម្នាក់នេះពិតជាថោកទាបលេីសការគិត តេីពេលណាទេីបឈប់តាមចងកម្មពារខ្ញុំបន្តទៀត ផ្តាំទៅមនុស្សប្រុសដែលថោកទាបម្នាក់៕

ដេត ម៉ាលីណា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ដេត ម៉ាលីណា
  អ្នកនាង ដេត ម៉ាលីណា
  អ្នកនាង ដេត ម៉ាលីណា
  អ្នកនាង ដេត ម៉ាលីណា
សំណេររបស់សាមីខ្លួន
សំណេររបស់សាមីខ្លួន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T