បង្ហាញ Iphone ១៣ថ្មីភ្លែត Jisoo ទទួលបានការរិះគន់ភ្លាម

//s9.kh1.co/65/657c2811c32cbb4eb86580c91b543c0d44ec6357.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

Jisoo សមាជិកក្រុម BLACKPINK ទទួលបានមតិអវិជ្ជមានភ្លាមៗនៅលើ SNS ចំពោះការប្រើប្រាស់ទូរស័ព្ទ iPhone ១៣ ថ្មីរបស់នាង

កូរ៉េខាងត្បូង ៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមណាត់ជួបគ្នាមក Jisoo សមាជិកក្រុម BLACKPINK បានក្លាយជាគោលដៅរបស់អ្នកនិយមលេងអ៊ីធើណែតកូរ៉េ ហើយក្រោយមកបន្ទាប់ពីនាងបានបង្ហាញទូរស័ព្ទ iPhone ថ្មីរបស់នាង នៅលើបណ្តាញសហគមន៍អ៊ីនធើណែត ក៏ស្រាប់តែទទួលបានការរិះគន់ព្យាបាទភ្លាមៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ១១ ខែតុលា នៅលើគណនី Instagram របស់ Jisoo នាងបានបង្ហោះរូបភាពរបស់នាងមួយសន្លឹក ដោយដៃបានកាន់ទូរស័ព្ទម៉ាក់ iPhone 13 សេរីថ្មីរបស់នាង ភ្ជាប់ជាមួយនឹងចំណងជើងថា “ទូរស័ព្ទថ្មី ស្រោម Cute” ហើយភ្លាមៗនៅពេលដែលរូបថតត្រូវបានបង្ហោះ BLINKs បានបញ្ចេញមតិល្អៗជាច្រើន ដោយអ្នកខ្លះនិយាយថា នាងសមនឹងផ្តល់រង្វាន់មួយនេះសម្រាប់ខ្លួនឯង។

ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អ៊ីនធើណែតខ្លះ មិនសប្បាយចិត្តនោះទេ និងបានបង្ហោះសារព្យាបាទ នៅលើសហគមន៍អនឡាញផ្សេងៗ ដោយមានចំណងជើងថា “អត់ចិត្ត គ្មានមេត្តា បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់” ជាពិសេសអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណែតបានសង្កត់ធ្ងន់ថា សមាជិក BLACKPINK ដែលជាអតីតម៉ូដែលទូរស័ព្ទ Galaxy A80 BLACKPINK កំពុងប្រើទូរស័ព្ទ iPhone ទៅវិញ ព្រមទាំងលើកហេតុផលមិនសមស្របជាច្រើនទៀត។

ក្រោយមក ក្រុម BLINKs ក៏បានធ្វើការឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះ ដែលមានគំនិតអាក្រក់ព្រមទាំងបានពន្យល់ថា Jisoo និងសមាជិកដទៃទៀតឥឡូវនេះ ពិតជាមានសេរីភាពក្នុងការប្រើប្រាស់ទូរស័ព្ទម៉ាកអ្វីក៏បាន ទៅតាមដែលពួកគេចង់បន្ទាប់ពីកិច្ចសន្យាបានផុតកំណត់ជាមួយ Samsung Electronics

សូមទស្សនារូបភាពខាងក្រោម ៖

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo និងទូរស័ព្ទ iphone ថ្មីរបស់នាង
Jisoo និងទូរស័ព្ទ iphone ថ្មីរបស់នាង

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T