អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញវិធានការរដ្ឋបាលជាថ្មី ក្រោយ​កើនឡើងករណីឆ្លងកូវីដ១៩

//s9.kh1.co/41/411c5833f9a578771c3d2872e571a1bcc1542721.jpg
សង្គម

 ១៣-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

វិធានការនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីសម្រេច ស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាលនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមានរយៈពេល ១៤ថ្ងៃគិតចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លិបហាត់ប្រាណ និងមណ្ឌលកីឡា។ បន្ថែមពីនេះ ការជួបជុំ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែចំពោះករណីមួយចំនួនដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T