មិនមែនលើកទី១ទេ តាមពិត Rolls Royce របស់ ឌួង ឆាយ តម្លៃលានដុល្លារ ជួបរឿងស៊យ ដល់ទៅ៤ដង

//s9.kh1.co/a8/a8a2908905409e51eb6f1730ca8205db59498766.jpg
សង្គម

 ១៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មកពីឡាន ឫអ្នកបើកបរ? តាំងពីទិញ Rolls Royceនេះមក ឡានរបស់ឌួង ឆាយ ជួបរឿងស៊យ ទៅដល់៤ដង ម្តងនេះខ្ទេចមុខតែម្តង

រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើល និងល្បីកក្រើក លើបណ្តាញសង្គមហ្វេសប៊ុកទាំងព្រឹក ក្រោយឃើញ រថយន្តស៊េរីខ្ពស់ តម្លៃកប់ក្តោងម៉ាក Rolls Royce ថ្មីខ្លាំង បើកបុកពំនុះទ្រូងផ្លូវមួយទំហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំណំ ប្រេះបែកជា២ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី ផ្លាកលេខនោះត្រូវអង្គរក្សដោះចេញក៏ពិតមែន តែរថយន្តនេះ ត្រូវមហាជនលើបណ្តាញសង្គម ស្គាល់យ៉ាងច្បាស់ថាជារបស់ លោក ឌួង ឆាយ ដែលសព្វថ្ងៃនេះ អតីតភរិយាអ្នកនាង ដេត ម៉ាលីណា ជាអ្នកប្រើសិទ្ធ កាន់កាប់រថយន្តលំដាប់សេដ្ឋីមួយគ្រឿងនេះ។

ជាមួយគ្នានេះ បើក្រឡេកទៅមើលពីប្រវត្តិរថយន្តនេះវិញ នេះមិនមែនជា គ្រោះថ្នាក់ដែលកើតឡើងដំបូងគេឡើយ ដោយរាប់បញ្ចូលទាំងលើកនេះ គឺ៤ដងហើយ ដែលម្តងនេះ សភាពរថយន្តគឺ មានការខូចខាតយ៉ាងដំណំ ដោយគ្រោះថ្នាក់នោះ គឺកើតឡើងស្ទើរតែមិនរំលងឆ្នាំតែម្តង ដោយលើកទី១ គឺក្នុងឆ្នាំ២០១៧ ២០១៩ ២០២០ និងចុងក្រោយថ្មីៗនេះ ២០២១។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះកើតឡើងលើ ផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង ២អាធ្រាត ថ្ងៃទី ១៣ តុលា ២០២១ កន្លងទៅថ្មីៗនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាពកាលពីឆ្នាំមុន
រូបភាពកាលពីឆ្នាំមុន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T