ផ្ទះរបស់បុរសបូសនីរូបនេះ អាចបង្វិលជុំវិញបាន (មានវីដេអូ)

//s9.kh1.co/25/25c9ab504e20e9a1a4a940884690bfca9daf5c08.jpg
សង្គម

 ១៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាចបង្វិលមើលទេសភាពជុំវិញផ្ទះ និងគយគន់ព្រះអាទិត្យ ដើម្បីជាការផ្គាប់ចិត្តប្រពន្ធរបស់គាត់។

បូសនី៖ បុរសម្នាក់មានឈ្មោះថា Vojin Kusic អាយុ៧២ឆ្នាំ បានសាងសង់ផ្ទះមួយខ្នង ដែលអាចបង្វិលមើលទេសភាពជុំវិញផ្ទះ និងគយគន់ព្រះអាទិត្យ ដើម្បីជាការផ្គាប់ចិត្តប្រពន្ធរបស់គាត់។ ហើយផ្ទះនេះ មានទីតាំងស្ថិតនៅទីប្រជុំជន Srbac ដែលជាតំបន់តូចមួយភាគខាងជើងនៃប្រទេសបូសនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា បុរសជាប្ដី ត្រូវបានបំផុសគំនិតឡើងដោយអ្នកច្នៃប្រឌិតជនជាតិអាមេរិកចំនួនពីររូប ហើយគាត់ក៏សាងសង់ផ្ទះនេះដោយខ្លួនឯង ទាំងដែល​មិនមានការបណ្ដុះបណ្ដាលខាងផ្នែកស្ថាបត្យកម្ម ឬវិស្វកម្មផ្លូវការពីមុនឡើយ។ តួយ៉ាង គាត់បានធ្វើឲ្យផ្ទះអាចបង្វិល ដោយប្រើម៉ូទ័រអេឡិចត្រិច និងកង់របស់រថយន្ដយោធាចាស់ៗ ហើយវាអាចវិលជុំវិញក្នុងល្បឿនលឿនបំផុតរយៈពេលត្រឹមតែ២២វិនាទីប៉ុណ្ណោះ និងយឺតប៉ផុតនារយៈពេល២៤ម៉ោងឯណោះ។

យ៉ាងណាមិញ កាលដែលផ្ទះអាចបង្វិលបាននេះ ពិតជាមានភាពងាយស្រួលសម្រាប់ស្ត្រីជាប្រពន្ធយ៉ាងខ្លាំង ដែលអ្នកស្រីអាចបង្វិលទិសដៅបន្ទប់គេងទៅកាន់ទិសណាក៏បានតាមដែលចិត្តចង់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T