ស្រាបៀរ អង្គរ បានឈ្នះពានរង្វាន់មេដាយមាសជាលើកទី ៤ ពី Monde Selection

//s9.kh1.co/63/632260bd3bfe321c795f4cf85e3caeeda7a2de57.jpg
សង្គម

 ១៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្រាបៀរ​ អង្គរ បានឈ្នះពានរង្វាន់មេដាយមាសជាលើកទី ៤ ពី Monde Selection ចាប់តាំងពីឆ្នាំ ២០១៧ ស្រាបៀរ អង្គរ បានចូលរួមប្រកួតលើឆាកអន្តរជាតិ ហើយតែងតែទទួលបានជោគជ័យឈ្នះពានរង្វាន់មេដាយមាសជាប់ៗគ្នា ពីស្ថាប័នកំពូលមួយនេះ ដែលនេះជាមោទនភាពចំពោះផលិតផលជាតិមួយនេះ។

ភ្នំពេញ៖ Monde Selection ជាស្ថាប័នគុណភាពអន្តរជាតិ នៅទីក្រុងព្រុចសែល បានផ្តល់ពានរង្វាន់មេដាយមាសដល់ស្រាបៀរអង្គរ បញ្ជាក់ពីគុណភាពល្អបំផុតសម្រាប់ឆ្នាំនេះ។ ចាប់តាំងពីឆ្នាំ ២០១៧  ស្រាបៀរ អង្គរ បានចូលរួមប្រកួតលើឆាកអន្តរជាតិ ហើយតែងតែទទួលបានជោគជ័យឈ្នះពានរង្វាន់មេដាយមាសជាប់ៗគ្នា ពីស្ថាប័នកំពូលមួយនេះ ដែលនេះជាមោទនភាពចំពោះផលិតផលជាតិមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្រាបៀរ អង្គរឈ្នះមេដាយមាសលើកទី៤
ស្រាបៀរ អង្គរឈ្នះមេដាយមាសលើកទី៤

គណៈកម្មការដែលជាអ្នកជំនាញរបស់ស្ថាប័នអន្តរជាតិ Monde Selection ​បានចំណាយពេលយ៉ាងយូរក្នុងការភ្លក្ស និងត្រួតពិនិត្យវិភាគផលិតផលនីមួយៗយ៉ាងហ្មត់ចត់ ទាំងលើរសជាតិ គុណភាពសម្រាប់អ្នកប្រើប្រាស់ និងការវេចខ្ចប់ និងរួមបញ្ជូលទាំង៖

- ផ្នែករូបភាព៖ ពណ៌ សំណើម ភាពថ្លា ពពុះ ភាពរលោង។

- ភាពទាក់ទាញ (កំណត់សម្គាល់លើក្លិន)៖ ក្លិនក្រអូប ប្រហើរ ឈ្ងុយ ក្លិនផ្កាហប់ និងក្លិនស្រូវសាលី។​

- រសជាតិ៖ ល្មម ខ្លាំង ល្វីង ផ្អែម។ 

- រសជាតិបន្ទាប់ពីទទួលទាន៖ រសជាតិប្រហើរ ឈ្ងុយជាប់មាត់។

- អារម្មណ៍ និងរសជាតិជាប់មាត់៖ កម្រិតជាតិកាបូន ចំណុះ ជាតិហ្គេស ជាតិអាស៊ីត។

- ការវេចខ្ចប់

គ្រឿងផ្សំគុណភាពខ្ពស់របស់ស្រាបៀរ អង្គរ ដែលមានដូចជាស្រូវសាលី ផ្កាហប់ និងទឹកដ៏បរិសុទ្ធ បានធ្វើឲ្យអ្នកជំនាញផ្តល់ពិន្ទុខ្ពស់បំផុត រួមទាំងផ្តល់ពានរង្វាន់មេដាយមាសជាសក្ខីភាព។

លោក សោម ចន្ទណារ៉ាត់ ជាអ្នកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ បានមានប្រសាសន៍ថា៖

« ការឈ្នះពានរង្វាន់មេដាយមាសលើកទី ៤ ពីស្ថាប័នកំពូល Monde Selection គឺជាជោគជ័យដ៏អស្ចារ្យសម្រាប់ពួកយើង ដែលនេះជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់នូវរសជាតិ គុណភាព និងរូបរាងរបស់ស្រាបៀរជាតិមួយនេះនៅលើឆាកអន្តរជាតិ។ អតិថិជនដឹងច្បាស់ជាមុនថា នៅពេលពួកគាត់ពិសាស្រាបៀរ អង្គរ ត្រជាក់ៗ ពួកគាត់នឹងទទួលបាននូវភាពស្រស់ស្រាយពីរសជាតិ និងគ្រឿងផ្សំគុណភាពខ្ពស់របស់យើង។ »

ប្រសាសន៍លោក សោម ចន្ទណារ៉ាត់ 

អ្នកនិយមពិសាស្រាបៀរអាចជឿជាក់បានថា គ្រប់តំណក់នៃស្រាបៀរ អង្គរ ពិតជាត្រូវបានផលិតចេញពីគ្រឿងផ្សំល្អវិសេស ដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយភាពស្រស់ស្រាយ។ 

អំពីក្រុមហ៊ុន ខេមប៊្រូវ៖

ក្រុមហ៊ុន ខេមប៊្រូវ គឺជារោងចក្រផលិតស្រាបៀរដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍  ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតតាមស្ដង់ដាអឺរ៉ុប ចាប់តាំងពីដើមទសវត្សរ៍១៩៦០។

ខេមប្រ៊ូវ គឺជាក្រុមហ៊ុនសម្ព័ន្ធមួយនៃ កាស៊្បែរ គ្រុប។

លេខទំនាក់ទំនង៖  023 911 992

https://www.facebook.com/AngkorBeerOfficial

[email protected]

http://www.angkorbeer.com.kh/

Contact Us:023 911 992

https://www.facebook.com/AngkorBeerOfficial

[email protected]

http://www.angkorbeer.com.kh/

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ

Don’t drink and drive.

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T