របៀបទិញផ្ទះ ដើម្បីស្វែងរកប្រាក់ចំណេញត្រលប់មកវិញ!

//s9.kh1.co/a0/a013ffbccfb8b49124bb9b524f1184fa313e625c.jpg
សង្គម

 ១២-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងសម័យនេះមនុស្សភាគច្រើនសម្រុកក្នុងការរកស៊ី និងស្វែងរកប្រាក់ចំណេញតាមរយៈការទិញលក់ អចលនទ្រព្យ ដូចជាដី ផ្ទះ និងខនដូជាដើម។ តែសម្រាប់អចលនទ្រព្យ ដែលពេញនិយមបច្ចុប្បន្ននោះគឺការទិញលក់ផ្ទះតែម្តង ព្រោះវាជាអចនទ្រព្យដែលពេញនិយម ងាយស្រួលទិញក្នុងតម្លៃថោកសមរម្យ ឯការលក់ចេញក៏ងាយដែរ ហើយអាចរកប្រាក់ចំណេញបានមកវិញទៀត។

ភ្នំពេញ៖ ក្នុងសម័យនេះមនុស្សភាគច្រើនសម្រុកក្នុងការរកស៊ី និងស្វែងរកប្រាក់ចំណេញតាមរយៈការទិញលក់ អចលនទ្រព្យ ដូចជាដី ផ្ទះ និងខនដូជាដើម។ តែសម្រាប់អចលនទ្រព្យ ដែលពេញនិយមបច្ចុប្បន្ននោះគឺការទិញលក់ផ្ទះតែម្តង ព្រោះវាជាអចនទ្រព្យដែលពេញនិយម ងាយស្រួលទិញក្នុងតម្លៃថោកសមរម្យ ឯការលក់ចេញក៏ងាយដែរ ហើយអាចរកប្រាក់ចំណេញបានមកវិញទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់អ្នកដែលមានប្រាក់ច្រើន ហើយមិនដឹងយកទៅធ្វើអ្វី និងចង់ស្វែងរកប្រាក់ចំណេញ ការវិនិយោគក្នុងការទិញអចនទ្រព្យជាផ្ទះ ពិតជាជម្រើសល្អណាស់ ហើយផ្ទះដែលអ្នកអាចងាយស្រួលលក់ចេញវិញ ហើយបានប្រាក់ចំណេញមកវិញ តែដើម្បីចំណេញកាន់តែច្រើន អ្នកគួរតែទិញផ្ទះប្រភេទ៣នេះ ៖

រូបតំណាង
រូបតំណាង

ទី១៖ ទិញផ្ទះសម្រាប់ជួល

-ការទិញផ្ទះសម្រាប់ជួលបន្ត ពិតជាការទទួលបានប្រាក់ចំណេះរយៈពេលយូរណាស់ ពោលអ្នកអាចរកកម្រៃតាមរយៈការជួលទៅអ្នកស្នាក់នៅ ជាពិសេសគឺជនបរទេស ហើយនៅពេលអ្នកសម្រេចចិត្តលក់ចេញក៏បានប្រាក់ចំណេញខ្ពស់ដូចគ្នា ព្រោះអ្នកមានកម្រៃរាល់ខែតាមរយៈការជួលរួចទៅហើយ។

-ប្រសិនជាអ្នកទិញផ្ទះតាមរយៈការបង់រំលោះ អ្នកអាចយកប្រាក់ជួលទៅបង់រំលោះផ្ទះវិញ នេះក៏ជាការចំណេញមួយបានប្រាក់ជួល បានបង់រំលោះ ហើយសល់ផ្ទះជាកម្មសិទ្ធខ្លួនឯង។

រូបតំណាង
រូបតំណាង

ទី២៖ ទិញផ្ទះចំទីតាំងអំណោយផល

ការទិញផ្ទះនៅចំទីតាំងល្អ និងអាចប្រកបអាជីវកម្មបាន ទោះការទិញមកតម្លៃថ្លៃ តែសម្រាប់ទីតាំងល្អបែបនេះតម្លៃផ្ទះនឹងកាន់តែកើនឡើង ដូច្នេះផ្ទះដែលអ្នកទិញនឹងកាន់តែមានហាងឆេងផ្ទះ រកប្រាក់ចំណេញត្រលប់មកវិញបាន។

រូបតំណាង
រូបតំណាង

ទី៣៖ ទិញផ្ទះក្នុងតម្លៃថោក រង់ចាំឡើងថ្លៃ

បច្ចុប្បន្ននេះមានសំណង់ផ្ទះជាច្រើននៅក្នុងតំបន់កំពុងតែអភិវឌ្ឍន៍ ឯតម្លៃក៏សមរម្យខ្លាំងដែរ ទោះបីជាមានចម្ងាយឆ្ងាយពីទីក្រុងភ្នំពេញជាដើម តែប្រសិនជាអ្នកមានប្រាក់ហ់យចេះចាប់ឱកាសទិញវាក្នុងពេលកំពុងតែសាងសង់ ឬមិនទាន់មានអ្នកសម្រុកទិញ នៅមិនប៉ុន្មានឆ្នាំ ផ្ទះនោះនឹងកើនឡើងជាបន្តបន្ទាប់ហើយរកប្រាក់ចំណេញបានច្រើនខ្លាំងទៀត។

រូបតំណាង
រូបតំណាង

ទី៤៖ ទិញផ្ទះមកជួលជុល កែច្នៃ រួចលក់ចេញក្នុងតម្លៃថ្លៃ

ការទិញផ្ទះចាស់ ផ្ទះបាក់បែក ដែលមានតម្លៃថោក យកកែច្នៃ ទោះបីជាចំណាយអស់ប្រាក់ច្រើនបន្តិចមែន តែពេលកែខៃកែច្នៃ តុបតែងស្អាត វានឹងក្លាយជាទីចំណាប់អារម្មណ៍របស់អ្នកស្វែងរកផ្ទះថ្មី ស្អាត និងមានផាសុកភាព ហើយតម្លៃក៏អាចលក់ចេញបានថ្លៃខ្លាំងដែរ។

រូបតំណាង
រូបតំណាង

សម្រាប់អ្នកដែលចង់ទូរទាត់ប្រាក់តាមបែបសម័យថ្មីវិនិយោគ ទិញផ្ទះ ឬកម្ចីធនាគារ ដែលមានសេវាកម្មគ្រប់ខេត្តក្រុង និងគ្រប់ទីកន្លែង « កម្មវិធីអេស៊ីលីដាម៉ូបាល » គឺជាជម្រើសរបស់មនុស្សសម័យថ្មី ដែលទទួលបាន អត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុកដូចជា៖

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

-ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដាម៉ូបាល ។

-កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។

-កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។

-អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង, អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។

-មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-ទទួល​បាន​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង ។

ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយកអេស៊ីលីដាម៉ូបាលជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖

• iOS App Store: goo.gl/Kmhojx

• Android Play Store: goo.gl/ATZcyb

• Huawei AppGallery: bit.ly/2LJXFLD

ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖

https://www.acledabank.com.kh/qr/toanchet

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T