ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​ដៃគូ​ជា​មួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ទទួល​យក​ការទូទាត់​តាម​រយៈ​កម្មវិធី​អេស៊ីលីដា​ម៉ូបាល!

//s9.kh1.co/a3/a3291e1ffb4620ecddec0d7cfcac941174ca7e55.jpg
បច្ចេកវិទ្យា

 ១៣-មិថុនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជឈាន​មុខ​គេ​នៅ​កម្ពុជា បាន​ចាប់​ដៃគូ​ជា​មួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia)។

រាជធានីភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជឈាន​មុខ​គេ​នៅ​កម្ពុជា បាន​ចាប់​ដៃគូ​ជា​មួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ប័ណ្ណ​ទូទាត់​ឌីជីថល ដែល​អាច​ទូទាត់​បាន​តាម​រយៈ​កម្មវិធី អេស៊ីលីដា​ម៉ូបាល

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក តូ សុខណាង អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេសនៃ​ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មាន​ប្រសាសន៍​ថា៖

ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ភាព​ជា​ដៃគូ​រួមគ្នា​នេះ​នឹង​បើក​ឱកាស​កាន់​តែ​ច្រើនសម្រាប់​ធនាគារ អេស៊ីលីដា ក្នុង​ការគាំទ្រ​ការទូទាត់​តាម​ឌីជីថលសម្រាប់វល្លិតកូដ (Wallet Code)។ ប័ណ្ណ​ទូទាត់​ឌីជីថល ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ភាព​ងាយ​ស្រួល ភាព​បត់​បែន ជំនឿ​ជាក់ និង​សុវត្ថិភាព ហើយ​យើង​ក៏​ឃើញ​មាន​ការកើន​ឡើង​យ៉ាង​ខ្លាំង​នូវ​តម្រូវការក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តាម​រយៈវល្លិតកូដ ដែល​ជា​ទម្រង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នោះ គឺ​យើង​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ការ​កម្សាន្ត​ឌីជីថល អាច​ចូល​ប្រើប្រាស់​បាន​ទាំង​អស់​គ្នា ហើយ​យើង​តែង​ស្វែងរក​វិធី​ល្អៗ និង​ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ងាយ​ស្រួលសម្រាប់​អតិថិជន​ក្នុង​ការ​ទូទាត់។ តាម​រយៈ​ភាព​ជា​ដៃគូ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ អតិថិជន​អាច​ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម វល្លិតកូដ តាម​អេស៊ីលីដា​ម៉ូបាល បាន​ដោយ​វិធី​ងាយៗ។

https://s9.kh1.co/__image/w=650,h=650,q=100/4f/4f44b41e4f58da25d6b046e314ded94c9017a84d.jpg

បណ្ឌិត អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖

យើង​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការផ្តល់​ជូន​អតិថិជន​របស់​យើង នូវ​ភាព​ងាយ​ស្រួល​នៃ​សេវា​កម្ម និង​ផលិតផល​ណា​មួយ​របស់​ធនាគារ ក៏​ដូចជា​ឥទ្ធិពល​ជា​វិជ្ជមានដែល​ទទួល​បាន​មក​ពី​ភាព​ជា​ដៃគូ​ចម្រុះ ជា​មួយ​ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​សហគមន៍​របស់​យើង។

ធនាគារ អេស៊ីលីដា បាន​បង្កើត​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេនៅ​គ្រប់​ខេត្ត-ក្រុង ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេសរួម​មាន ​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ផង​ដែរ។

ទន្ទឹម​នឹង​នេះទម្រង់​ប័ណ្ណ​ទូទាត់​បែប​ឌីជីថល (Digital Voucher Platform) របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បាន​បង្កើត​ចេញ​ជា​ថ្នាល​កម្សាន្ត​ដ៏​ទូលំ​ទូលាយ​មួយ សម្រាប់​ប័ណ្ណ​ទូទាត់​លើ​ទំនិញ​ឌីជីថល ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន ដែល​កំពុង​កើន​ឡើង​នាពេល​បច្ចុប្បន្ន​នេះ ព្រម​ទាំង​ចូល​ចិត្ត​ការ​ទិញ​ទំនិញ និង​សេវាកម្ម​តាម​អន​ឡាញ។ ជា​មួយ​នឹង​ទម្រង់​ប័ណ្ណ​ទូទាត់​បែប​ឌីជីថល​នេះ អាជីវកម្ម​ជា​ច្រើន​អាច​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​សេវាកម្ម​ឌីជីថល​ដ៏​ពេញ​ចិត្ត​កម្រិត​ខ្ពស់​បំផុតតាម​រយៈ​ដំណើរការ​ទូទាត់​យ៉ាង​សាមញ្ញ និង​មាន​សុវត្ថិភាព។

ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខនូវ វល្លិតកូដ ពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ និងធនាគារ អេស៊ីលីដា សូមលោកអ្នកធ្វើការទាញយក អេស៊ីលីដាម៉ូបាល តាមរយៈ Play Store, App Store និង AppGallery របស់ Huawei

https://s9.kh1.co/__image/w=650,h=650,q=100/9c/9c7beeae472b3194f04ac1a419758621146095d9.jpg

អំពីហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៦ ដែល​រៀបចំ​ឱ្យ​មាន​ទម្រង់​ចល័ត​មួយ ដើម្បី​ភ្ជាប់​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត អ្នក​ផ្តល់​មាតិកា និង​អ្នក​ផលិត​ផ្សព្វផ្សាយ​ហ្គេម​កម្សាន្ត​ជា​មួយ​អតិថិជន​របស់​ពួក​គេ។ ជា​មួយ​នឹង​បទពិសោធន៍​ជាង​១៥ឆ្នាំ នៅ​ក្នុង​ឧស្សាហកម្ម​នេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បាន​ពង្រីក​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន និង​ប្រើ​ធនធាន​មនុស្ស​ជាង​២០​សញ្ជាតិ នៅ​ក្នុង​តំបន់​ចំនួន១៦។

ការផ្តល់សេវា​ជាវមាតិកា​តាម​ប័ណ្ណទូទាត់​ឌីជីថល និង​ទម្រង់​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​គ្រប់​វ័យ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) ដំណើរការ​នៅ​ក្នុង​ប្រទេស​ជាង​៣០ ដោយ​បម្រើ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ជាង​៩០ និង​ដៃគូ​មាតិកា​ជាង​១០០ ដែល​មាន​សមត្ថភាព​គាំទ្រ​ដល់​អតិថិជន​ជាង​មួយ​ពាន់​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក។

អំពីធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជកម្ម អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា។

គិតត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៨,១៦​ពាន់​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៥,៧៩​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៥,៩០​ពាន់​លាន​ដុល្លារ​អាមេរិក ជា​មួយ​នឹង​អតិថិជន​ជាង ៣,៤៤​លាន​នាក់។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T