ស្នាដៃវត្ថុបុរាណទាំង១០មុខនេះ នៅតែធ្វើឲ្យមនុស្សមានការភ្ញាក់ផ្អើល រហូតមកដល់សព្វថ្ងៃ

//s9.kh1.co/d7/d7b9a42b241b6d0b19f990529151d43fd25e499b.jpg
សង្គម

 ១១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្នាដៃរបស់មនុស្សបានបន្សល់ទុកមក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងថែមទាំងមានអាថ៌កំបាំងមកជាមួយផងដែរ

បរទេស៖​ ស្នាដៃរបស់មនុស្សបានបន្សល់ទុកមក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងថែមទាំងមានអាថ៌កំបាំងមកជាមួយផងដែរ។ ខាងក្រោមនេះគឺជាស្នាដៃសិល្បៈរបស់មនុស្សតាំងពីសម័យបុរាណ ប៉ុន្តែបានបង្កការភ្ញាក់ផ្អើលមកដល់មនុស្ស ក្នុងពេលសព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ផ្ទាំងគំនូរក្នុងយុគទឹកកកដែលមានរូបសត្វបានផុតពូជ ត្រូវបានរកឃើញនៅក្នុងព្រៃទឹកភ្លៀងអាម៉ាហ្សូន

https://s9.kh1.co/__image/w=650,h=434,q=100/07/0790b8f4ebaab9112738c6e7d990816ccef2811a.jpg

២. ចិញ្ចៀនត្បូងកណ្ដៀងអាយុកាល២០០០ឆ្នាំ ត្រូវបានគេសន្មត់ថាជាកម្មសិទ្ធិរបស់អធិរាជរ៉ូម៉ាំង Caligula ដែលគេគិតថាមានរូបមហេសីទី៤របស់ព្រះអង្គ

https://s9.kh1.co/__image/w=650,h=470,q=100/34/34fbb1e31a4735df022767fbff8787d03dfa2b96.jpg

៣. នាឡិកាហោរាសាស្ត្ររបស់ទីក្រុង Prague គឺជានាឡិកាដ៏ចំណាស់ជាងគេ ដែលនៅតែដំណើរការ ចាប់តាំងពីឆ្នាំ១៤១០

https://s9.kh1.co/__image/w=650,h=972,q=100/db/db2df641eb1ccdd8199167f01dd27bafb58363d9.jpg

៤. ចានមានរូបត្រីនៅប្រទេសអ៊ីរ៉ង់ ប្រហែលជានៅទីក្រុង Kashan (ចុងសតវត្សរ៍ទី១៣ ដល់ពាក់កណ្ដាលសតវត្សរ៍ទី១៤) 

https://s9.kh1.co/__image/w=650,h=529,q=100/4e/4e5ddc845acceafd0c1ee32b76112be98e48faa7.jpg

៥. ក្រែម/ឡេលាបមុខរ៉ូម៉ាំងអាយុកាល២០០០ឆ្នាំ។ វត្ថុនេះត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទ ឧទ្ទិសដល់ភពអង្គារ។ វាជាក្រែមលាបមុខគ្រឿងសំអាងចំណាស់ជាងគេបំផុតរបស់ពិភពលោក ហើយវាមានស្នាមម្រាមដៃផងដែរ។

https://s9.kh1.co/__image/w=650,h=916,q=100/36/366261fdc590c66266a304239a8e5144e3fcfee9.jpg

៦. ចិញ្ចៀនយុគសម័យចោរសមុទ្រ ដែលត្រូវបានរកឃើញនៅក្នុងផ្នូររបស់ស្ត្រីម្នាក់ ដែលត្រូវបានគេបញ្ជុះកាលពី១២០០ឆ្នាំមុន។

https://s9.kh1.co/__image/w=650,h=442,q=100/cd/cd2b38b7a6c7b20583a3d8062b2604dd163217cd.jpg

៧. ចិញ្ចៀនមាសអេហ្ស៊ីបបុរាណដែលមានរាងដូចសត្វឆ្មា ចាប់ពីឆ្នាំ១០៧០ទៅឆ្នាំ៧១២មុនគ.ស.

https://s9.kh1.co/__image/w=650,h=887,q=100/f1/f163539f3c8d6d15dd8d6d0522b080a171bd3a41.jpg

៨. មួកសាមូរ៉ៃ (kabuko) មានរាងដូចមឹក ស្ថិតនៅទសវត្សរ៍ឆ្នាំ១៧០០ ក្នុងប្រទេសជប៉ុន

https://s9.kh1.co/__image/w=650,h=748,q=100/33/330d23c93dfb02cfe9eeb68d79ebef91e3a32a97.jpg

៩. រូបចម្លាក់ក្របីដែលមានអាយុកាល១៤០០ឆ្នាំ ត្រូវបានរកឃើញនៅក្នុងរូងភ្នំ Le Tuc d'Audoubert ប្រទេសបារាំង

https://s9.kh1.co/__image/w=650,h=443,q=100/05/057d28e1887f6ba3f5b8a0fe4a75806391eb5de3.jpg

១០. ភូគោល Da Vinci នៅក្នុងឆ្នាំ១៥០៤ គឺជាភូគោលចំណាស់ជាងគេបំផុត ដែលបង្ហាញពីពិភពលោកថ្មី

https://s9.kh1.co/__image/w=650,h=637,q=100/0a/0ad994def0687e2543fa5905398544050b1891f8.jpg

ប្រភព: Bored Panda

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T