មានដឹងអត់? ហុងដា BeAT ស៊េរីថ្មី បានដាក់លក់ជាផ្លូវការហើយ!​

//s9.kh1.co/32/324cc46b4f08c4579dea875e7529f866b1195f17.jpg
បច្ចេកវិទ្យា

 ១១-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន អិន ស៊ី អិច​ តែងតែគិតគូរពីតម្រូវការ​ និងយល់ច្បាស់ពីអ្វីដែលអតិថិជនចង់បាន។ ​យើងព្យាយាមរកអ្វីដែលថ្មីសម្រាប់អតិថិជនរបស់យើងជានិច្ច។

ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច​ តែងតែគិតគូរពីតម្រូវការ​ និងយល់ច្បាស់ពីអ្វីដែលអតិថិជនចង់បាន។ ​ យើងព្យាយាមរកអ្វីដែលថ្មីសម្រាប់អតិថិជនរបស់យើងជានិច្ច។ ដូចដែលអតិថិជនគ្រប់គ្នាបានដឹងហើយ ​ថា ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា ហើយយើងក៏ទទួលបានសិទ្ធិផ្តាច់មុខក្នុងការផលិត និងតំឡើងម៉ូតូ​ម៉ាកហុងដា​។ ដោយមើលឃើញពីសន្ទុះតម្រូវការរបស់យុវវ័យ នៅ​​ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០២១ នេះ ក្រុមហ៊ុនបានសម្រេច​​ដាក់លក់ជាផ្លូវការម៉ូតូម៉ាក ហុងដា BeAT ស៊េរីថ្មី​។​   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហុងដា BeAT ស៊េរីថ្មី  
ហុងដា BeAT ស៊េរីថ្មី  

សម្រាប់ម៉ូតូ ហុងដា BeAT ស៊េរីថ្មី នេះដែរ យើងបានធ្វើវាឡើងក្រោមគំនិតច្នៃប្រឌិត #NEW_HONDA_BeAT_Be_So_Bold ដែលគំនិតនេះបានបង្ហាញពីភាពលេចធ្លោ ទាន់សម័យរបស់យុវវ័យ ផ្សារភ្ជាប់ជាមួយម៉ូតូហុងដា​ BeAT ស៊េរីថ្មី ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពជឿជាក់។ រូបរាងតូចច្រឡឹងបែប Compact Sport A.T ជាមួយតែមថ្មី កាន់តែរស់រវើក ស្ទាយបែប Sporty Metro រំលេចនូវតែម BeAT ពីរស្រទាប់ បង្កើនភាពស្ព័រ កន្រ្តាក់យកបេះដូងយុវវ័យ កម្លាំងម៉ាស៊ីន 110cc ប្រើប្រព័ន្ធប៊ិច PGM-FI ធ្វើឲ្យការធ្វើដំណើរកាន់តែស្រួចស្រាវ។ ត្រៀមខ្លួនហើយ ឬនៅ? ក្នុងការបង្អួតភាពលេចធ្លោដ៏រស់រវើករបស់អ្នកទៅកាន់ពិភពសម័យថ្មីជាមួយហុងដា BeAT

 ហុងដា BeAT ស៊េរីថ្មី
 ហុងដា BeAT ស៊េរីថ្មី

 ចង្កៀងមុខថ្មី បំពាក់អំពូល LED ដ៏ទំនើបជំនាន់ចុងក្រោយ ​ភ្លឺច្បាស់ល្អគ្រប់ស្ថានភាពផ្លូវ

ហុងដា BeAT ស៊េរីថ្មី  
ហុងដា BeAT ស៊េរីថ្មី  

- កុងទ័ររចនាបែប SEMI DIGITAL​ ជាមួយ ECO INDICATOR ដែលមានមុខងារផ្ដល់ដំណឹង ប្រសិនបើអ្នកបើកបរល្បឿនថេរ ដើម្បី​បង្ហាញពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ
- អស់បារម្ភពីការសាកថ្ម ជាមួយហុងដា BeAT ដែលបំពាក់នូវប្រព័ន្ធសាកថ្ម AC SOCKET កាន់តែទំនើបរក្សាទំនាក់ទំនងបានគ្រប់ពេលវេលា
- កុងតាក់សោរសុវត្ថិភាព បំពាក់សន្ទះការពារ ជាមួយប៊ូតុងបើក U-BOX បង្កើនសុវត្ថិភាពទ្វេដង
- ឃ្លុបធំទំហំ 12 លីត្រ ដែលអាចដាក់សម្ភារៈបានច្រើនតាមតម្រូវការ
- ចង្កៀងក្រោយរចនាបែប Sport ជាមួយអំពូល LED ភ្លឺច្បាស់ល្អប្រកបដោយសុវត្ថិភាព
- កាំបន្ទះរចនាបែបស្ព័រ ជាប្រភេទកង់គ្មានពោះវៀន ធន់នឹងការប្រើប្រាស់ ទាន់សម័យសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី

ហុងដា BeAT ស៊េរីថ្មី  
ហុងដា BeAT ស៊េរីថ្មី  

កាន់តែពិសេស តួត្រូវបានអភិវឌ្ឍឡើងជំនាន់ចុងក្រោយ (eSAF) តាមស្តង់ដាររបស់ ហុងដា ធ្វើឲ្យកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

ដើម្បីផ្តល់ជាជម្រើសដល់យុវវ័យសម័យថ្មី ហុងដា BeAT ក៏មាន ៤ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ ស ពណ៌ខៀវ ពណ៌ក្រហម និង ពណ៌ខ្មៅ

ហុងដា BeAT ស៊េរីថ្មី  
ហុងដា BeAT ស៊េរីថ្មី  

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ៖ https://www.ncxhonda.com/motorcycles/kh/ach110cbtn-ca

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T