បរទេស៖ យានអវកាសមួយដែលនឹងទៅបំបុកអាចម៍មួយ កំពុងត្រៀមខ្លួនរៀបចំការបាញ់បង្ហោះ។ បេសកកម្ម DART (NASA's Double Asteroid Redirection Test) នឹងបាញ់បង្ហោះនៅថ្ងៃទី២៣ ខែវិច្ឆិកា នៅលើរ៉ុក្កែត SpaceX Falcon 9 ពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័ញ៉ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់បាញ់បង្ហោះនៅខែវិច្ឆិកា ណាសានឹងធ្វើតេស្ដបច្ចេកវិទ្យារបស់ខ្លួន នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីមើលថាតើវាអាចនឹងប៉ះពាល់ដល់ចលនារបស់អាចម៍ផ្កាយនៅជិតផែនដី យ៉ាងដូចម្ដេច។ គោលដៅនៃបច្ចេកវិទ្យារុញអាចម៍ផ្កាយនេះនឹងហោះសំដៅទៅកាន់អាចម៍ផ្កាយ Dimorphos ដែលជាកូនអាចម៍ផ្កាយមួយ (ប្រៀបដូចព្រះចន្ទដែរ) វិលជុំវិញអាចម៍ផ្កាយមួយទៀតឈ្មោះថា Didymos ដែលនៅជិតផែនដី។
បេសកកម្មមួយនេះនឹងជាការបង្ហាញយ៉ាងពេញទំហឹងលើកដំបូងរបស់ទីភ្នាក់ងារ អំពីបច្ចេកវិទ្យាប្រភេទនេះក្នុងនាមជាអ្នកការពារភពផែនដី។ អង្គដែលនៅជិតផែនដីគឺជាពពួកអាចម៍ផ្កាយនិងផ្កាយដុះកន្ទុយ ដែលស្ថិតនៅក្នុងរង្វង់៤៨លានគីឡូម៉ែត្រពីផែនដី។ ការរកឃើញអង្គនៅជិតផែនដីដែលផ្ដល់ការគំរាមកំហែងឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺជាការផ្ដោតសំខាន់របស់ណាសានិងអង្គការអវកាសដទៃទៀតនៅជុំវិញពិភពលោក។
ក្នុងខែកញ្ញា ឆ្នាំ២០២២ អាចម៍ផ្កាយ Didymos និង Dimorphos នឹងហោះកាន់តែមកជិតផែនដី ក្នុងចម្ងាយ១១លានគីឡូម៉ែត្រពីយើង។ វាជាពេលវេលាល្អឥតខ្ចោះ សម្រាប់បេសកកម្ម DART ដែលនឹងកើតឡើង៕
ប្រភព: CNN