ខែក្រោយនេះ ណាសានឹងត្រៀមខ្លួនបាញ់បង្ហោះយាន ឲ្យហោះបំបុកអាចម៍ផ្កាយមួយ ដើម្បីការពារសុវត្ថិភាពភពផែនដី

//s9.kh1.co/a4/a4a495eb57659c24082ffd7c89dbf52e6242e00a.jpg
បច្ចេកវិទ្យា

 ១១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បេសកកម្មមួយនេះនឹងជាការបង្ហាញយ៉ាងពេញទំហឹងលើកដំបូងរបស់ទីភ្នាក់ងារ អំពីបច្ចេកវិទ្យាប្រភេទនេះក្នុងនាមជាអ្នកការពារភពផែនដី។

បរទេស៖ យានអវកាសមួយដែលនឹងទៅបំបុកអាចម៍មួយ កំពុងត្រៀមខ្លួនរៀបចំការបាញ់បង្ហោះ។ បេសកកម្ម DART (NASA's Double Asteroid Redirection Test) នឹងបាញ់បង្ហោះនៅថ្ងៃទី២៣ ខែវិច្ឆិកា នៅលើរ៉ុក្កែត SpaceX Falcon 9 ពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័ញ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់បាញ់បង្ហោះនៅខែវិច្ឆិកា ណាសានឹងធ្វើតេស្ដបច្ចេកវិទ្យារបស់ខ្លួន នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីមើលថាតើវាអាចនឹងប៉ះពាល់ដល់ចលនារបស់អាចម៍ផ្កាយនៅជិតផែនដី យ៉ាងដូចម្ដេច។ គោលដៅនៃបច្ចេកវិទ្យារុញអាចម៍ផ្កាយនេះនឹងហោះសំដៅទៅកាន់អាចម៍ផ្កាយ Dimorphos ដែលជាកូនអាចម៍ផ្កាយមួយ (ប្រៀបដូចព្រះចន្ទដែរ) វិលជុំវិញអាចម៍ផ្កាយមួយទៀតឈ្មោះថា Didymos ដែលនៅជិតផែនដី។

បេសកកម្មមួយនេះនឹងជាការបង្ហាញយ៉ាងពេញទំហឹងលើកដំបូងរបស់ទីភ្នាក់ងារ អំពីបច្ចេកវិទ្យាប្រភេទនេះក្នុងនាមជាអ្នកការពារភពផែនដី។ អង្គដែលនៅជិតផែនដីគឺជាពពួកអាចម៍ផ្កាយនិងផ្កាយដុះកន្ទុយ ដែលស្ថិតនៅក្នុងរង្វង់៤៨លានគីឡូម៉ែត្រពីផែនដី។ ការរកឃើញអង្គនៅជិតផែនដីដែលផ្ដល់ការគំរាមកំហែងឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺជាការផ្ដោតសំខាន់របស់ណាសានិងអង្គការអវកាសដទៃទៀតនៅជុំវិញពិភពលោក។

ក្នុងខែកញ្ញា​ ឆ្នាំ២០២២ អាចម៍ផ្កាយ Didymos និង Dimorphos នឹងហោះកាន់តែមកជិតផែនដី ក្នុងចម្ងាយ១១លានគីឡូម៉ែត្រពីយើង។ វាជាពេលវេលាល្អឥតខ្ចោះ សម្រាប់បេសកកម្ម DART ដែលនឹងកើតឡើង៕

រូបតំណាងបេសកកម្ម DART
រូបតំណាងបេសកកម្ម DART

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T