ទោះប្រពន្ធលែងមានជីវិត ក៏លោកតារូបនេះ ឡើងភ្នំដើម្បីប្រពន្ធដែរ (មានវីដេអូ)

//s9.kh1.co/83/83941f647e5aaab220f7b58738b589578d96ecaf.jpg
សង្គម

 ១០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកតាម្នាក់ឈ្មោះថា Nick Gardner អាយុ៨១ឆ្នាំ បានចាប់ផ្ដើមការតាំងចិត្តនៃការឡើងភ្នំរបស់គាត់ក្នុងប្រទេសស្កុតឡែនកាលពីឆ្នាំមុន

ស្កុតឡែន៖ លោកតាម្នាក់ឈ្មោះថា Nick Gardner អាយុ៨១ឆ្នាំ បានចាប់ផ្ដើមការតាំងចិត្តនៃការឡើងភ្នំរបស់គាត់ក្នុងប្រទេសស្កុតឡែនកាលពីឆ្នាំមុន ដើម្បីជាការផ្ដល់កិត្តិយសដល់ប្រពន្ធដែលធ្លាក់ខ្លួនឈឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា និងប្រពន្ធរបស់គាត់ បានផ្លាស់ពីជាយក្រុងអង់គ្លេស ទៅកាន់ជ្រុងម្ខាងដែលឆ្ងាយនៃតំបន់ខ្ពង់រាបស្កុតឡែន កាលពីគាត់មានអាយុ៥០ឆ្នាំម៉្លេះ។ ហើយប្រពន្ធរបស់គាត់បានមានជំងឺវង្វេងខ្លាំង បូករួមទាំងជំងឺពុកឆ្អឹងកាលពីបួនឆ្នាំមុន ដែលត្រូវការការមើលថែពេញ២៤ម៉ោងតែម្ដង។ ដូច្នេះ គាត់ក៏បានបញ្ជូនប្រពន្ធរបស់គាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យគេមើលថែ ហើយមិនយូរប៉ុន្មានផង ប្រពន្ធក៏បានស្លាប់បាត់ទៅ ដោយបន្សល់ទុកនូវភាពសោកស្ដាយ និងក្រៀមក្រំដល់គាត់។

យ៉ាងណាមិញ លោកតាបានយកការឡើងភ្នំ ជាការជួយឲ្យគាត់ផ្ដោតអារម្មណ៍លើអ្វីថ្មីៗ ហើយប្រសិនបើគាត់មិនបានឡើងភ្នំទេ គាត់នឹងមានបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ ហើយគាត់បានប្ដេជ្ញាថា នឹងឡើងភ្នំចំនួន២៨២ភ្នំក្នុងរយៈពេល១,២០០ថ្ងៃ ដែលរហូតមកទល់ពេលនេះ គាត់បានឡើងភ្នំចំនួន១៧៧ភ្នំហើយ។ ទន្ទឹមនឹងនេះដែរ គាត់បានបើករៃអង្គាសប្រាក់នៅលើបណ្ដាញអ៊ីនធើណេត ដែលទទួលបានប្រាក់ចំនួនប្រមាណ៤០,០០០ដុល្លារអាមេរិក នៃចំនួនទឹកប្រាក់គោលដៅប្រមាណ៥៤,០០០ដុល្លារអាមេរិក៕

ប្រភព: reuters

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T