ទើបដឹងថា សំណាកថ្មដែលបេសកកម្មចិនយកបានពីឋានព្រះចន្ទ គឺមានអាយុកាលក្មេងខ្ចី

//s9.kh1.co/82/82ca2bad1e275ab80913d7e072b303e5d5035f25.jpg
បច្ចេកវិទ្យា

 ០៨-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការវិភាគបានបង្ហាញថា វត្ថុធាតុសិលាបាសាល់ដែលជាសំណល់រឹងនៃលំហូរកម្អែលភ្នំភ្លើង មានអាយុកាលទើបតែពីរពាន់លានឆ្នាំប៉ុណ្ណោះ។

បរទេស៖ សំណាកថ្មដែលត្រូវបានយកពីឋានព្រះចន្ទកាលពីខែធ្នូ ដោយបេសកកម្ម Chang'e-5 របស់ប្រទេសចិន គឺពិតជាមានអាយុកាលក្មេងខ្ចី។ ការវិភាគបានបង្ហាញថា វត្ថុធាតុសិលាបាសាល់ដែលជាសំណល់រឹងនៃលំហូរកម្អែលភ្នំភ្លើង មានអាយុកាលទើបតែពីរពាន់លានឆ្នាំប៉ុណ្ណោះ។ បើប្រៀបធៀបវាជាមួយសំណាកដែលត្រូវបញ្ជូនមកដោយបេសកកម្មអាប៉ូឡូ ពួកវាទាំងអស់មានអាយុជាងបីពាន់លានឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរកឃើញទាំងនេះត្រូវបានរាយការណ៍នៅក្នុងទិនានុប្បវត្តិ Science។ រ៉ូបូតបេសកកម្ម Chang'e-5 របស់ប្រទេសចិនត្រូវបានបញ្ជូនទៅកាន់តំបន់មួយ ហៅថា Oceanus Procellarum។ វាត្រូវបានគេជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដើម្បីទទួលបានចំណេះបន្ថែម ចេញពីការយកសំណាកកាលពីពេលមុនៗ ដែលលើកចុងក្រោយត្រូវបានធ្វើឡើងដោយការអង្កេតរបស់សូវៀត នៅឆ្នាំ១៩៧៦។

Xiaochao Che និងសហការីនៅមជ្ឈមណ្ឌល Sensitive High Resolution Ion MicroProbe (SHRIMP) នៅទីក្រុងប៉េកាំងបានដឹកនាំវិភាគអាយុកាលនៃបេសកកម្ម Chang'e-5 ប៉ុន្តែក៏ធ្វើការជាមួយសម្ព័ន្ធអន្តរជាតិ។

ទិន្នន័យអាយុកាលដែលពួកគេបានបង្កើត គឺគួរឲ្យចាប់អារម្មណ៍ ព្រោះវាបង្ហាញថាបន្ទុះភ្នំភ្លើងបានបន្តនៅលើឋានព្រះចន្ទជាយូរមកហើយ បន្ទាប់ពីវាត្រូវគេគិតថា រាងដ៏តូចរបស់វាត្រូវបានចុះត្រជាក់និងបាត់បង់សកម្មភាព។ ឥឡូវនេះ អ្នកទ្រឹស្ដីនិយមកំពុងគិតតាមរយៈគំនិតថ្មីៗ ថាតើប្រភពកម្ដៅប្រភេទណាដែលអាចទ្រទ្រង់សកម្មភាពដំណាក់កាលចុងក្រោយ៕

សិលាបាសាល់អាយុកាល១,៩៦៣លានឆ្នាំ
សិលាបាសាល់អាយុកាល១,៩៦៣លានឆ្នាំ
បេសកកម្ម Chang'e-5
បេសកកម្ម Chang'e-5

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T