បរទេស៖ សំណាកថ្មដែលត្រូវបានយកពីឋានព្រះចន្ទកាលពីខែធ្នូ ដោយបេសកកម្ម Chang'e-5 របស់ប្រទេសចិន គឺពិតជាមានអាយុកាលក្មេងខ្ចី។ ការវិភាគបានបង្ហាញថា វត្ថុធាតុសិលាបាសាល់ដែលជាសំណល់រឹងនៃលំហូរកម្អែលភ្នំភ្លើង មានអាយុកាលទើបតែពីរពាន់លានឆ្នាំប៉ុណ្ណោះ។ បើប្រៀបធៀបវាជាមួយសំណាកដែលត្រូវបញ្ជូនមកដោយបេសកកម្មអាប៉ូឡូ ពួកវាទាំងអស់មានអាយុជាងបីពាន់លានឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរកឃើញទាំងនេះត្រូវបានរាយការណ៍នៅក្នុងទិនានុប្បវត្តិ Science។ រ៉ូបូតបេសកកម្ម Chang'e-5 របស់ប្រទេសចិនត្រូវបានបញ្ជូនទៅកាន់តំបន់មួយ ហៅថា Oceanus Procellarum។ វាត្រូវបានគេជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដើម្បីទទួលបានចំណេះបន្ថែម ចេញពីការយកសំណាកកាលពីពេលមុនៗ ដែលលើកចុងក្រោយត្រូវបានធ្វើឡើងដោយការអង្កេតរបស់សូវៀត នៅឆ្នាំ១៩៧៦។
Xiaochao Che និងសហការីនៅមជ្ឈមណ្ឌល Sensitive High Resolution Ion MicroProbe (SHRIMP) នៅទីក្រុងប៉េកាំងបានដឹកនាំវិភាគអាយុកាលនៃបេសកកម្ម Chang'e-5 ប៉ុន្តែក៏ធ្វើការជាមួយសម្ព័ន្ធអន្តរជាតិ។
ទិន្នន័យអាយុកាលដែលពួកគេបានបង្កើត គឺគួរឲ្យចាប់អារម្មណ៍ ព្រោះវាបង្ហាញថាបន្ទុះភ្នំភ្លើងបានបន្តនៅលើឋានព្រះចន្ទជាយូរមកហើយ បន្ទាប់ពីវាត្រូវគេគិតថា រាងដ៏តូចរបស់វាត្រូវបានចុះត្រជាក់និងបាត់បង់សកម្មភាព។ ឥឡូវនេះ អ្នកទ្រឹស្ដីនិយមកំពុងគិតតាមរយៈគំនិតថ្មីៗ ថាតើប្រភពកម្ដៅប្រភេទណាដែលអាចទ្រទ្រង់សកម្មភាពដំណាក់កាលចុងក្រោយ៕
ប្រភព: BBC