កូនទើបតែបានប៉ុន្មានខែ ឈុំ វត្តី ដឹកដៃគ្រួសារលំហែកាយមាត់សមុទ្រ

//s9.kh1.co/ab/ab4673f72c46e640dd50bc00e685a902e8fe1ed1.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្តីសុខតិចអី ឈុំ វត្តី និងគ្រួសារដឹកដៃគ្នាទៅលំហែកាយនៅមាត់សមុទ្រយ៉ាងសប្បាយរីករាយ។

កម្សាន្ត៖ តារាសម្ដែង និងពិធីការិនី អ្នកនាង ឈុំ វត្តី ទើបតែសម្រាលកូនបានជាង២ខែប៉ុណ្ណោះ ជាមួយគ្នានេះ បន្ទាប់ពីទទួលបានកូនស្រីរួចមក តារាស្រីរូបនេះ តែងតែបង្ហាញពីទំនាក់ទំនងជីវិតប្ដីប្រពន្ធនិងកូនជាទីស្រលាញ់នៅលើបណ្ដាញសង្គមជានិច្ច។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បច្ចុប្បន្នជីវិតស្វាមី ភរិយារបស់តារាស្រីរូបនេះ កាន់តែរឹងមាំ ស្អិតរមួតកាន់តែខ្លាំងឡើងៗ ជាពិសេស នាងតែងតែបង្ហាញពីសកម្មភាពស្វីតៗជាមួយស្វាមីជានិច្ច។ ដោយឡែក ថ្មីៗនេះ​ អ្នកនាង ឈុំ វត្តី ក៏បានដឹកដៃស្វាមីធ្វើដំណើរកម្សាន្ត ជួបជុំគ្រួសារជាបន្ទាប់ពីកូនស្រីបានជិត៣ខែផងដែរ។​  

ជាក់ស្ដែង មុននេះ​តារារូបនេះ បានបង្ហោះរូបភាពជាមួយស្វាមីនិងកូនស្រីជាថ្មី ពេលទៅលេងនៅឯសមុទ្រយ៉ាងសប្បាយរីករាយ ថែមទាំងបង្ហាញពីសកម្មភាពយ៉ាងផ្អែមល្ហែម ល្អូនល្អើនជាមួយគ្នាកាន់តែខ្លាំងជាងមុនគួរឲ្យកត់សម្កាល់ទៀតផងបើទោះបីជាមានកូនស្រីមួយហើយក្តី។

ហើយអ្វីដែលយើងសង្កេតឃើញនោះ តារាស្រីរូបនេះ បានស្លៀកនៅឈុតប៊ីគីនីបញ្ចេញរាងមួយទំហឹងនៅលើឆ្នេរខ្សាច់ មើលទៅពិតជាទាក់ទាញខ្លាំង ទោះបីជាបច្ចុប្បន្ននាងមានស្វាមីរួចមកហើយយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាខងក្រោម៖

ឈុំ វត្តី និង ស្វាមី
ឈុំ វត្តី និង ស្វាមី
ឈុំ វត្តី 
ឈុំ វត្តី 
ឈុំ វត្តី និងស្វាមី
ឈុំ វត្តី និងស្វាមី
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី និង គ្រួសារ
ឈុំ វត្តី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T