ពលរដ្ឋខេត្តពោធិ៍សាត់ ហូរទឹកភ្នែកស្រណោះ លោក ម៉ៅ ធនិន ពេលត្រូវទៅកាន់ការខេត្តកំពត (មានវីដេអូ)

//s9.kh1.co/15/15349b2e4c8373e0b57eeb1d38463061fdedf201.jpg
សង្គម

 ០២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពលរដ្ឋខេត្តពោធិ៍សាត់ ហូរទឹកភ្នែកស្រណោះលោក ម៉ៅ ធនិន ពេលត្រូវប្តូរការងារទៅខេត្តកំពត

ខេត្តពោធិ៍សាត់៖ ក្រោយពីបានដឹកនាំ និងកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលប្រមាណ ៧ឆ្នាំ កន្លងមក លោកអភិបាលខេត្ត ម៉ៅ ធនិន ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមនុ ត្រាស់បង្គាប់ផ្ទេរភារកិច្ចចាត់ឱ្យរូបលោក ទៅការងារជាអភិបាលខេត្តកំពតវិញម្តង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមក ក្នុងរយៈពេលនៃការកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ លោកម៉ៅ ធនិន បានកសាងស្នាដៃ និងអភិវឌ្ឍន៍បានសមិទ្ធផលនៅក្នុងខេត្តជាច្រើនគួរជាទីកត់សម្គាល់ អ្វីដែលពិសេស និងគួរឱ្យស្ងប់ស្ងែងនោះ គឺ អភិបាលខេត្តរូបនេះ តែងតែធ្វើការជាប់ជាមួយប្រជាជន ក្នុងនោះ គឺឃើញថា ស្នាដៃលេចធ្លោ ត្រូវបានប្រជាជនពោធិ៍សាត់ និងប្រជាជាខ្មែរទូទៅមើលឃើញនោះ គឺទីណាមានបញ្ហា តែងមានអភិបាលខេត្តនេះរូបនេះជានិច្ច ពោលគឺរូបលោក ម៉ៅ ធនិន តែងចុះដោះស្រាយបញ្ហាជូនប្រជាជន ដោយខ្លួនលោកផ្ទាល់តែម្តង ហើយទទួលបានផ្លែផ្កាគួរជាទីមោទនៈ និង អំណរសាទរពីសំណាក់ប្រជាពលរដ្ឋទូទៅទៀតផង។

ដោយឡែក កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ លោក ម៉ៅ ធនិន មុននឹងចាកចេញទៅបំពេញបេសកកម្មរបស់លោក នាខេត្តកំពត លោកបានឆ្លៀតពេលដើម្បីសាកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាជននៅក្នុងខេត្តពោធិ៍សាត់។ ក្នុងគ្រានៃការចុះជួបសំណេះសំណាល ក៏ដូចជាចែកអំណោយដល់ប្រជាជន មានប្រជាពលរដ្ឋជាច្រើន បានហូរទឹកភ្នែក ស្តាយស្រណោះចំពោះអភិបាលខេត្តរូបនេះ ដោយហេតុថា រូបលោកតែងរួមសុខរួមទុក្ខ ក៏ដូចជា ស្រាយបញ្ហាជូនប្រជាជនរាប់មិនអស់។

បើតាមវីដេអូ ដែលត្រូវបានចែកចាយពេញបណ្តាញសង្គម មានស្ត្រីម្នាក់ យំស្តាយស្រណោះរូបលោក ដែលត្រូវផ្ទេរទៅកាន់ការនៅខេត្តកំពត ទាំងរូបលោក បានបញ្ជាក់ថា ឱ្យលោកធ្វើយ៉ាងម៉េច បើនេះជាច្បាប់។ ក្នុងនោះ ស្ត្រីម្នាក់ បានយំស្តាយស្រណោះ រូបលោក ដែលធ្វើអភិបាលខេត្តរូបនេះ មិនសម្រក់ទឹកភ្នែកមិនបាន៕

ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
ឯ.ឧ ម៉ៅ ធនិន
វីដេអូ ពលរដ្ឋ សម្រក់ទឹកស្តាយស្រណោះ លោក ម៉ៅ ធនិន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T