ដល់កហើយ! ទឹកឡើងដល់កម្ពស់ ៣,៩៩ម៉ែត្រ នៅស្ពានតាម៉ុក ក្នុងខេត្តឧត្តរមានជ័យ

//s9.kh1.co/8d/8d3bbcadf3ca60ed0b9431135e79ed1fc8aabc4a.jpg
សង្គម

 ២៦-កញ្ញា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកបានបន្តឡើងរហូតដល់មានកម្ពស់ ៣,៩៩ម៉ែត្រ និងថែមទាំងបង្កឲ្យទឹកហូរកាត់លើស្ពានតាម៉ុកទៀតផងដែរ។

ឧត្តរមានជ័យ៖ នាខណៈពេលយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកបានបន្តឡើងរហូតដល់មានកម្ពស់ ៣,៩៩ម៉ែត្រ បង្កឲ្យឲ្យទឹកហូរកាត់លើស្ពានតាម៉ុកកម្ពស់ ០,៣០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងថាខេត្តឧត្តរមានជ័យស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,៩៩ម៉ែត្រ បង្កឲ្យឲ្យទឹកហូរកាត់លើស្ពានតាម៉ុកកម្ពស់ ០,៣០ម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេ ទឹកនឹងស្រុកចុះវិញនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ៕

អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិទាំងអស់គ្នា សូមជ្រាបជាព័ត៍មាន និងបង្ការខ្លួនពីគ្រោះថ្នាក់ផ្សេងក្នុងកំឡុងពេលរដូវភ្លៀងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=342,q=100/c5/c57bf5a0dc006ec0a56048f81c2d4e58adeea7ca.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T