ញាក់ណាស់ Do Hanse លេងខ្លួនឡើងសាហាវធ្វើឲ្យហ្វេនផ្អើលពេញហ្នឹង

//s9.kh1.co/66/66f31ba9648bb98a22f3efc3103664fd24711a68.png
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

Do Hanse គឺជាសមាជិកក្រុម VICTON ទី២ដែលធ្វើការចេញអាល់ប៊ុមទោល លើសពីនោះហ្វេនភ្ញាក់ផ្អើលជាមួយនឹងរូបរាងថ្មីរបស់ Do Hanse ជាខ្លាំង។

កម្សាន្ត៖ Do Hanse ដែលជាសមាជិកក្រុម VICTON ទើបតែទម្លាក់វីដេអូបទចម្រៀងទោលរបស់ខ្លួនថ្មីៗនេះដែលបានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំងទៅលើការតុបតែងខ្លួនរបស់ Do Hanse។ ហ្វេនៗមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមបន្ទាប់ពីឃើញរូបរាងថ្មីរបស់ Do Hanse លើកនេះប្លែកពីគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Do Hanse 
Do Hanse 

តារារ៉េបរូបនេះ ត្រូវបានហ្វេនៗស្គាល់ថាជាតារា Kpop ម្នាក់ដែលមានភាពពិសេសខុសពីតារាដ៏ទៃ ព្រោះខ្លួនតែងតែធ្វើអ្វីដែលខ្លួនចូលចិត្តដូចជា មានសាក់នៅលើដងខ្លួន ចោះមាត់និងច្រមុះទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Do Hanse ជាតារាប្រុសម្នាក់ដែលពូកែលេងខ្លួន Fashion ទាន់សម័យ។

Do Hanse 
Do Hanse 

ថ្មីៗនេះ Do Hanse ទើបតែចេញអាល់ប៊ុមទោលជាលើកដំបូងរបស់ខ្លួននិងទម្លាក់វីដេអូចម្រៀងនៅក្នុង Youtube។ ហ្វេនៗមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ទៅលើបទចម្រៀងរបស់ Do Hanse ជាខ្លាំង ពីព្រោះពួកគេទើបតែឃើញលោកតែងប្លែកបែបនេះ។

Do Hanse 
Do Hanse 

លើសពីនោះ នៅក្នុងរីដេអូចម្រៀងនោះផងដែរ គេឃើញមានភាពទាក់ទាញជាច្រើនរួមបញ្ចូលគ្នា ដូចជាមាន Drag Queen និងអ្វីដែលទាក់ទាញជាងគេនោះ ស្ទាយ៍តែងខ្លួនរបស់ Do Hanse ផ្ទាល់ប្លែកនិងទេពកោសល្យរ៉េបដែលធ្វើឲ្យហ្វេនមិនសរសើរមិនបាន៕ 

Do Hanse 
Do Hanse 
Do Hanse 
Do Hanse 
Do Hanse 
Do Hanse 
Drag Queen 
Drag Queen 
Drag Queen 
Drag Queen 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T