សម្រស់រ៉ូស ជាមួយនឹងឈុតប្រពៃណី មិនចាញ់រូបគំនូរប៉ុន្មានទេ

//s9.kh1.co/03/0390f4a6ebdb374ae23e70d4832d030c8b449561.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែង កញ្ញា អាណារ៉ូស បង្អួតសម្រស់ដ៏ស្រស់ល្អឯក ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ យ៉ាងស្អាត ឈ្នះអស់មាសត្រូវ។

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែង កញ្ញា អាណារ៉ូស បានបង្ហាញសម្រស់ ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីជាតិ ដែលមើលទៅម្តងនេះ គឺពិតជាប្លែកខ្លាំង ដោយសារតែភាគច្រើន កញ្ញានិយមតែស្លៀកបំពាក់បែប សុីវិល័យ ឆើតឆាយ ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបស្រស់នេះ បានប្តូរស្ទីលថ្មីជាមួយនឹងសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរមួយឈុត យ៉ាងខ្ញង់ គាប់ជួនដែល កញ្ញាមានរូបសម្ភស្សស្អាតស្រាប់ ដោយមើលទៅទម្រង់មុខផូរផង់ តាមលក្ខណៈកូនកាត់លោកខាងលិចស្រាប់ និងរូបរាងស្រឡូនតូចច្រឡឹងគួរឱ្យស្រលាញ់ និយាយរួមទាំងសម្រស់ និងការតុបតែងខ្លួន គឺពិតជាសមសួនណាស់។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរដល់ការតុបតែងខ្លួន និងរួមទាំងសម្រស់របស់ អាណារ៉ូស ដែលមើលទៅគឺពិតជាស្អាត មិនចាញ់រូបគំនូរនោះឡើយ៕

តុបតែង៖ ណុប ដាណេសម្អាងការ

សូមចូលទស្សនារូបភាពខាងក្រោម៖

អាណារ៉ូស
អាណារ៉ូស
អាណារ៉ូស
អាណារ៉ូស
អាណារ៉ូស (រូបថ្មី)
អាណារ៉ូស (រូបថ្មី)
អាណារ៉ូស (រូបថ្មី)
អាណារ៉ូស (រូបថ្មី)
អាណារ៉ូស (រូបថ្មី)
អាណារ៉ូស (រូបថ្មី)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T