តារាកូរ៉េទាំងនេះ ចូលសិល្បៈយូរហើយមិនល្បី បែរមកល្បីរឿង....

//s9.kh1.co/25/2533ed2f072275d0265d49ac8a33c82d776f18ca.png
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងទាំងនេះ មិនមែនទើបតែប្រលោកក្នុងសិល្បៈនោះទេ ប៉ុន្ដែពួកគេទើបតែត្រូវមហាជនស្គាល់ច្រើននិងមានប្រជាប្រិយភាពកើនឡើងខ្លាំងត្រឹមតែរយៈពេលខ្លី។

កម្សាន្ត៖ តារាសម្ដែងកូរ៉េទាំងនេះ ចូលសិល្បៈយូរឆ្នាំហើយប៉ុន្ដែមិនសូវមានអ្នកស្គាល់នោះទេ ព្រោះពួកគេសម្ដែងដើរតួររងតូចតាចអមតែប៉ុណ្ណោះ។ អ្វីៗក៏អាចកើតឡើងបានដែរ ត្រឹមរយៈពេលខ្លីប្រជាប្រិយភាពរបស់តារាទាំងនេះស្រាប់តែស្ទុះឡើងភ្លាមៗតែម្ដងនឹកស្មានមិនដល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងតារាសម្ដែងប្រុសស្រីនេះមិនមែនទើបតែចូលសិល្បៈនោះទេ ប៉ុន្ដែមកពីពួកគេទើបតែត្រូវបានមហាជនចាប់អារម្មណ៍ ហើយក៏ល្បីខ្លាំងតែម្ដងរហូតដល់មានអ្នកគាំទ្រផ្ទាល់ខ្លួនច្រើនរាប់មិនអស់។ អ្វីដែលធ្វើឲ្យពួកគេល្បីល្បាញនោះមិនមែនត្រឹមតែសមត្ថភាពសម្ដែងនោះទេ តែមកពីរូបសម្បត្តិទាក់ទាញនិងចរិកលក្ខណៈសាកសមនឹងតួអង្គដែលពួកគេសម្ដែងនៅក្នុងរឿងធ្វើឲ្យទស្សនិកជនដក់ជាប់អារម្មណ៍។ 

១. Hwang In Yeop

តារាប្រុស Hwang In Yeop គឺជាតារាចម្រៀង តារាបង្ហាញម៉ូត និងជាតារាសម្ដែងប្រុស ដែលបានធ្វើឲ្យមហាជនធ្លាក់អន្លង់ស្នេហ៍របស់ខ្លួននៅក្នុងរឿងភាគ True Beauty តាមរយៈចរិកតួអង្គនិងមុខមាត់ដ៏ស្រស់សង្ហាររបស់លោក។ 

Hwang In Yeop
Hwang In Yeop

២. ​Kim Bum 

តារាសម្ដែងជើងចាស់ Kim Bum ធ្លាប់ល្បីល្បាញនៅក្នុងរឿង Boy Over Flower ដែលលោកដើរតួ Sung Yi Jung ជាម្នាក់ក្នុងចំណោម F4 កាលពីឆ្នាំ ២០០៩។ បន្ទាប់មកលោកក៏ស្ងាត់ពីសិល្បៈមួយរយៈធំ ហើយលោកក៏ទើបនឹងបង្ហាញខ្លួនជាថ្មីនៅក្នុងរឿង Tale of the nine tail ។ តាមរយៈការដើរជាតួអង្គ Lee Rang បានធ្វើឲ្យ Kim Bum មានប្រជាប្រិយម្ដងទៀតក្នុងសិល្បៈ។​ 

Kim Bum
Kim Bum

៣. Han So Hee

តួអង្គ Na Bi ក្នុងរឿង Nevertheless រូបនេះបានទាក់ទាញអារម្មណ៍របស់ទស្សនិកជនខ្លាំងមែនទែន ជាមួយនឹងទេពកោសល្យសម្ដែង ជាពិសេសគឺសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ Han So Hee ទទួលបានការស្រលាញ់គាំទ្រជាខ្លាំងបន្ទាប់ពីនាងសម្ដែងជាតួឯកស្រី Na Bi នេះមក។

Han So Hee
Han So Hee

៤. Lee Do Hyun

តារាប្រុសរូបនេះ មានស្នាមញញឹមស្រស់ស្រាយនឹងសមត្ថភាពសម្ដែងល្អ Lee Do Hyun ធ្លាប់សម្ដែងរឿងជាច្រើន ប៉ុន្ដែលោកទើបតែមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងបន្ទាប់ពីក្លាយជាតួឯកប្រុសនៅក្នុងរឿង Youth Of May និងរឿង Sweet Home ។

Lee Do Hyun
Lee Do Hyun

៥​. Jung Hoyeon

ថ្វីត្បិតតែ Jung Hoyeon ទើបតែឈានជើងចូលក្នុងវិស័យភាពយន្ដក៏ពិតមែន ប៉ុន្ដែនាងជាតារាបង្ហាញម៉ូតម្នាក់នៅក្នុងសិល្បៈយូរឆ្នាំមកហើយ។ តារាសម្ដែងស្រីចំណូលថ្មីនេះលេចធ្លោរខ្លាំងនៅក្នុងរឿង Squid Game ដែលទើបនឹងចប់ថ្មីៗនេះ ដែលធ្វើឲ្យនាងកើនប្រជាប្រិយភាពឡើងជាលំដាប់រហូតដល់មានចំនួនអ្នក Follow នៅក្នុងគណនី Instagram របស់នាងកើនរាប់លាននាក់៕ 

Jung Hoyeon
Jung Hoyeon
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T