នេះជាខ្សែជីវិតពិត របស់ថមមី ដែលអ្នកមិនដែលដឹង (មានវីដេអូ)

//s9.kh1.co/d1/d19668e4f4e8c8f2cd0e6afeeadeef45c59a708b.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជូរចត់ណាស់! ខ្សែជីវិត នាង តាប៉ាឡាក ហៅថមមី តស៊ូឥតល្ហែ ទម្រាំមានថ្ងៃនេះ​

រាជធានីភ្នំពេញ៖ ពិតណាស់ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ ស្វាមីរបស់តារាចម្រៀងល្បី ប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា ពោលគឺ លោក ថម ដែលនាពេលថ្មីៗនេះ មហាជនបានស្គាល់លោកជាខ្លាំង តាមរយៈការឡាយលក់ផលិតផលជាមួយភរិយាលោក ដែលប្រកបដោយភាពកំប្លុកកំប្លែង ដោយមានអ្នកចូលទស្សនាការឡាយនោះ រាប់ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីកន្លងមក លោក ថមមី ត្រូវជាស្វាមី តារាចម្រៀង សួស វីហ្សា នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ កម្មវិធី Laugh And Love Talk Show Channel បានទម្លាយឱ្យដឹងថា​ រូបលោកតស៊ូពុះពារខ្លាំងណាស់ ដោយលោកជាកូនអ្នកក្រ បានចេញពីស្រុកកំណើតមកសិក្សានៅភ្នំពេញ នៅខ្ទង់ឆ្នាំ២០០០ ជាង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកធ្វើការដំបូងជាអ្នករត់តុ ក្នុងតម្លៃ ៥០ដុល្លារ។ បន្តបន្ទាប់មកទៀត លោកធ្វើការខាង Sale លក់ ក្រោយមក លោកត្រូវបានតម្លើងតំណែងជាអ្នកគ្រប់គ្រងផ្នែក Sale ។ ក្រោយមកទៀត លោកធ្វើការជាអ្នកគិតលុយ ហើយក៏ជាអ្នកយាមម៉ូតូ និងជាអ្នកលាងឡានទៀត។

បើតាមការរៀបរាប់លោក ពិតជាជូរចត់ណាស់ ដោយលោកត្រូវរឹងប៉ឹងខ្លួនឯងឯករាជ្យម្ចាស់ការ ហើយត្រូវខំប្រឹងរកលុយដើម្បីឱ្យប្អូនសិក្សា ដោយសារតែឪពុកម្តាយរបស់លោក រកស៊ីខាតអស់ចុងអស់ដើម រហូតបង្ខំចិត្តទៅធ្វើការនៅស្រុកថៃ ដើម្បីជីវភាព។

អ្វីដែលគួរឱ្យកន្តោយកន្តែងគួរឱ្យអាណិតទៀតនោះ កាលនៅសិក្សា លោកក៏ធ្លាប់ត្រូវបានគេមាក់ងាយ មិនរាប់អានជាមួយលោកនោះទេ ដោយសារ លោកជាកូនអ្នកក្រ។ ហើយជាភ័ព្វសំណាង នៅសាកលវិទ្យាល័យលោកសិក្សានោះ បានប្រឡងជាប់ Freshie Boy& Girl ដែលក្នុងនោះ លោកមិនដែលប្រាថ្នាចង់ក្លាយខ្លួនជាតារានោះ តែលោកថមមី ត្រូវបានមិត្តភក្តិលោកនាំទៅចុះឈ្មោះទាំងមិនដឹងខ្លួនផង៕

ថមមី 
ថមមី 
ថមមី ថមមី និងគ្រួសារ
ថមមី ថមមី និងគ្រួសារ
ថមមី និងគ្រួសារ
ថមមី និងគ្រួសារ
ថមមី និងសួស វីហ្សា
ថមមី និងសួស វីហ្សា
ថមមី និងសួស វីហ្សា
ថមមី និងសួស វីហ្សា
ថមមី និងគ្រួសារ
ថមមី និងគ្រួសារ
ថមមី និងគ្រួសារ
ថមមី និងគ្រួសារ
ថមមី
ថមមី
ថមមី និងភរិយា អ្នកនាង សួសថមមី និងភរិយា អ្នកនាង សួស វីហ្សាថមមី និងភរិយា អ្នកនាង សួស វីហ្សាថមមី និងភរិយា អ្នកនាង សួស វីហ្សាវីហ្សា
ថមមី និងភរិយា អ្នកនាង សួសថមមី និងភរិយា អ្នកនាង សួស វីហ្សាថមមី និងភរិយា អ្នកនាង សួស វីហ្សាថមមី និងភរិយា អ្នកនាង សួស វីហ្សាវីហ្សា
ថមមី និងភរិយា អ្នកនាង សួស វីហ្សា
ថមមី និងភរិយា អ្នកនាង សួស វីហ្សា
ថមមី 
ថមមី 
ថមមី និងភរិយា អ្នកនាង សួស វីហ្សា
ថមមី និងភរិយា អ្នកនាង សួស វីហ្សា
វីដេអូ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T