មនុស្សស្រីឆ្លាត គេតែងតែស្ងៀមស្ងាត់នៅពេលមានរឿងទាំងនេះកើតឡើង

//s9.kh1.co/b8/b8a2d7e39d00a963c528a534a7ed96c1d9268910.jpg
នារី

 ២៤-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ចំពោះមនុស្សស្រីដែលមានភាពវៃឆ្លាត មិនថាគេបានជួបនូវរឿងរ៉ាវអ្វីនោះទេ គឺពួកគេតែងតែជ្រើសរើសយកភាពស្ងៀមស្ងាត់ ព្រោះមានតែភាពស្ងៀមស្ងាត់ទេ ទើបមិនអាចធ្វើឱ្យគេបានជួបនូវបញ្ហាផ្សេងទៀត។

យល់ដឹង៖ មនុស្សស្រីដែលឆ្លាត មុននឹងគេធ្វើអ្វីមួយ គេតែងតែមើលទៅលើកាលៈទេសៈ ហើយគេក៏មិនចេះតែធ្វើអ្វីតាមតែចិត្ត ឬបញ្ចេញអារម្មណ៍ខ្លួនឯងមកខាងក្រៅ ដោយមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនោះទេ ព្រោះគេដឹងថា ការដែលបញ្ចេញអារម្មណ៍ខ្លួនឯង មកខាងក្រៅផ្តេសផ្តាស វាជះឥទ្ធិពលអាក្រក់ ដល់ខ្លួនគេនិងមនុស្សជុំវិញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស មនុស្សស្រីដែលឆ្លាត គេតែងតែចេះគ្រប់គ្រងអារម្មណ៍ ក៏ដូចជាចេះស្ងៀមស្ងាត់ នៅពេលដែលមានរឿងរ៉ាវមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ កើតមានឡើងមក ដោយសារតែរឿងរ៉ាវទាំងនោះ ប្រសិនបើគេមិនស្ងៀមស្ងាត់ទេនោះ វាអាចនឹងកាន់តែមានបញ្ហាចំពោះខ្លួនគេ។

មនុស្សស្រីឆ្លាត គេតែងតែស្ងៀមស្ងាត់នៅពេលមានរឿងទាំងនេះកើតឡើង៖

១. ពេលមានមនុស្សយល់ខុស និងគិតអាក្រក់ពីគេ

រូបតំណាង
រូបតំណាង

នៅពេលដែលមាននរណាម្នាក់ យល់ខុសនិងគិតអាក្រក់ពីគេ មនុស្សស្រីឆ្លាត គេនឹងមិនប្រឹងប្រកែកយកត្រូវនោះទេ ព្រោះគេដឹងថា ប្រសិនបើមានមនុស្សដែលយល់ខុស និងគិតអាក្រក់ពីខ្លួនគេទៅហើយនោះ ទោះប្រឹងប្រកែកយ៉ាងណាក៏ដោយ ក៏មិនអាចប្តូការគិតអាក្រក់របស់អ្នកដទៃ មកលើខ្លួនគេបានដែរ។ម្យ៉ាងវិញទៀត អ្វីដែលល្អបំផុតនោះ គឺមានតែការស្ងាត់ស្ងៀមតែប៉ុណ្ណោះ បែបនេះហើយ ទើបធ្វើឱ្យមនុស្សស្រីឆ្លាត តែងតែស្ងៀមស្ងាត់នៅពេលដែលមានមនុស្សយល់ខុស និងគិតអាក្រក់ពីគេ។

២. ពេលដែលកំពុងតែខឹង

រូបតំណាង
រូបតំណាង

អ្នកណាៗក៏គេចេះខឹងដែរ គ្រាន់តែមនុស្សមួយចំនួន គេចេះទប់កំហឹង និងមនុស្សមួយចំនួនទៀត មិនចេះទប់កំហឹងខ្លួនឯង ហើយចេះតែបញ្ចេញកំហឹងផ្តេសផ្តាស ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួន ប៉ុន្តែដោយឡែកចំពោះមនុស្សស្រីឆ្លាត ប្រសិនបើគេកាន់តែខឹង គឺគេកាន់តែស្ងៀមស្ងាត់ ដូច្នេះហើយ ឱ្យតែពេលដែលខឹង មនុស្សស្រីឆ្លាត តែងតែជ្រើសរើសយកការនៅម្នាក់ឯងយ៉ាងស្ងៀមស្ងាត់។

៣. ពេលដែលមិនពេញចិត្តនឹងនរណាម្នាក់

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗ គ្មាននរណាអាចពេញចិត្តនឹងមនុស្សជុំវិញខ្លួន បានគ្រប់គ្នានោះទេ គឺរមែងតែមានមនុស្សដែលយើងមិនពេញចិត្ត ហើយក៏មិនចូលចិត្តនឹងនៅក្បែរ ក៏ប៉ុន្តែចំពោះមនុស្សស្រីដែលមានភាពវៃឆ្លាត មិនថាគេមិនពេញចិត្ត ឬមិនចង់នៅក្បែរនឹងនរណាម្នាក់ឡើយ គឺគេមិនបញ្ចេញអាការៈ ឱ្យមនុស្សដែលគេមិនពេញចិត្ត បានដឹងឡើយ ព្រោះវាអាចប៉ះពាល់ដល់ទំនាក់ទំនង ជាមួយនឹងមនុស្សជុំវិញខ្លួនផ្សេងទៀត ហេតុនេះហើយ ឱ្យតែគេមិនពេញចិត្តនឹងនរណាម្នាក់ មនុស្សស្រីឆ្លាត តែងតែជ្រើសរើសយកភាពស្ងៀមស្ងាត់៕

ប្រភពwomenworking

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T