កូវីដខ្លាំងធ្វើឲ្យផាប់ជួបបញ្ហា ដែលម្ចាស់កែច្នៃទៅជាភោជនីយដ្ឋានវិញ និងប្រើរ៉ូបូតជំនួសមនុស្ស (មានវីដេអូ)

//s9.kh1.co/d6/d601c315c62d3f13a304230a09652d05dfce406d.jpg
សង្គម

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Watami កំពុងគ្រោងនឹងផ្លាស់ប្ដូរ៤០ភាគរយនៃផាប់ ទៅជាភោជនីយដ្ឋានសាច់អាំង នាខែមេសា​ ឆ្នាំ២០២២ខាងមុខនេះ

ជប៉ុន៖ ភោជនីយដ្ឋានសាច់អាងមួយកន្លែង បានក្លាយទៅជាកន្លែងគួរឲ្យចាប់អារម្មណ៍មួយ ដោយសារតែគេប្រើប្រាស់រ៉ូបូតលើកអាហារឲ្យភ្ញៀវនិងប្រមូលចានជំនួសបុគ្គលិកមួយចំនួន ដែលជាការកាត់បន្ថយមនុស្សក្នុងភោជនីយដ្ឋាន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ ហើយភោជនីយដ្ឋាននេះដែរ កាលពីមុនធ្លាប់ជាផាប់សម្រាប់អង្គុយផឹកស្រាបែបជប៉ុនបុរាណ តែចាប់តាំងពីប្រទេសជប៉ុនហាមឃាត់ការលក់គ្រឿងស្រវឹងអំឡុងពេលកូវីដ-១៩មក ក៏ធ្វើឲ្យម្ចាស់ផាប់ជួបបញ្ហា និងកែច្នៃទៅជាភោជនីយដ្ឋានសាច់អាំងវិញតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Miki Watanabe ជា CEO ប្រចាំក្រុមហ៊ុន Watami បានឲ្យដឹងថា ចាប់តាំងពីជំងឺកូវីដ-១៩រាតត្បាតមក កន្លែងផឹកស៊ីជួបជុំមានការធ្លាក់ចុះ ដែលជំរុញឲ្យគាត់ខិតខំស្វែងរកវិធីដើម្បីលើកស្ទួយអាជីវកម្មឡើងវិញ ហើយគិតថាសាច់អាំង និងស៊ូស៊ីអាចជួយទាក់ទាញភ្ញៀវឲ្យចូលទទួលទាន។

តួយ៉ាង ក្រុមហ៊ុន Watami កំពុងគ្រោងនឹងផ្លាស់ប្ដូរ៤០ភាគរយនៃផាប់ ទៅជាភោជនីយដ្ឋានសាច់អាំង នាខែមេសា​ ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីការបើកអាជីវកម្មត្រូវបានកាត់បន្ថយម៉ោង និងការលក់បានធ្លាក់ចុះរហូតដល់ទៅជាង៨០ភាគរយ។

យ៉ាងណាមិញ ខណៈប្រទេសជប៉ុនកំពុងរៀបចំបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី លោក Miki ក៏បានស្នើដល់នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស ផ្ដល់សំណងសមរម្យជាងមុនដល់ភោជនីយដ្ឋានដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕

ប្រភព: South China Morning Post / 6do.news

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T