អ្នកដែលបានទៅវត្តក្នុងពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តចំពុះក្អែក សូមសំណាកទៅពិនិត្យកូវីដ១៩ ជាបន្ទាន់!

//s9.kh1.co/1b/1bd998e445c99436f3bb163677b8cc4f8c606989.jpg
សង្គម

 ២៣-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ សូមយកសំណាកទៅពិនិត្យរកកូវីដ១៩ ដោយសារមានការផ្ទុះករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណៈពេលបុណ្យកាន់បិណ្ឌទី១ ម្សិលមិញនេះឯង។

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការផ្ទុះករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណៈពេលបុណ្យកាន់បិណ្ឌទី១ ម្សិលមិញនេះឯង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រដ្ឋបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩  ។

រដ្ឋបាល​ខណ្ឌ​ប្រកាសថា​សូមអញ្ជើញទៅធ្វើតេស្តសំណាក រកមេរោគកូវីដ១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។

ជាមួយ​គ្នា​នេះ​ រដ្ឋបាលសង្កាត់ព្រែកថ្មីបញ្ជាក់ថា​ ពលរដ្ឋ​ដែលបានចូលរួម និងធ្វើដំណើរ មកកាន់បិណ្ឌ១ និងបិណ្ឌ២ នាថ្ងៃទី២១ និង ២២ ខែ កញ្ញា ឆ្នាំ ២០២១ នៅក្នុងវត្ត មុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​សូមរូតរះ ទៅយកសំណាកដោយខ្លួនឯងផ្ទាល់ឲ្យបានគ្រប់ៗគ្នា តាមរយៈក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់សម្ដេចតេជោ (THIDA) នៅចំនួន ៦ទីតាំង ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល

១. កោះពេជ្រ​ នៅក្រោយ​ City Hall

២. Modern 5

៣. វិហ៊ារយ៉េស៊ូ​ ច្រមុះជ្រូកស្ទឹងមានជ័យ

៤. វិហ៊ាយ៉េស៊ូ​ ទល់មុខបណ្ណាល័យ​ ហ៊ុន​ សែន(RUPP)

៥. សាលាបឋមសិក្សាកន្ទោ​ ខណ្ណកំបូល

៦. ទីលានកាប់គោ​ ព្រៃទា

យ៉ាងណាមិញ ដោយហេតុមានការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ នៅក្នុងវត្តចំពុះក្អែក ដូច្នេះសូមប្រជាពលរដ្ឋចូលរួមសហការ ចូលរួមយកសំណាកឲ្យបានគ្រប់ៗគ្នា ដើម្បីការពារ ក៏ដូចជាទប់ស្កាត់ពីការឆ្លងរីករាលដាលជាបន្តបន្ទាប់៕

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=482,q=100/3c/3cdf52811f9591f5c9f5c7969a45f6b2ab613958.jpg
https://s9.kh1.co/__image/w=650,h=434,q=100/5e/5e2137e8e5d784c6dfe2b80fd4d0a57ca6c9291a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/07/070f1c54bfe1c886fb78554d1a60a37d91255308.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T