សឹងស្រក់ទឹកភ្នែក! ថ្ងៃដាក់បិណ្ឌវេនដំបូងស្រាប់តែ ឆន សុវណ្ណរាជ រំលឹករឿងមួយនេះ...

//s9.kh1.co/55/5563710e8e02f7f7f7786c584eae15249da6d8ec.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃដាក់បិណ្ឌដំបូងស្រាប់តែ ឆន សុវណ្ណរាជ រំលឹករឿងមួយនេះ

តារាកម្សាន្ត: កាលពីពេលថ្មីៗនេះ ក្នុងកំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១) តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ក្រោយបានបង្ហោះសាររំលឹករឿងរ៉ាវអនុស្សាវរីយ៍ជាមួយអ្នកម្តាយជាទីស្រឡាញ់របស់លោក ក្រោយពេលដែលម្តាយរបស់លោកទទួលអនិច្ចកម្មអស់រយ:ពេលជាង៣ខែ ដោយតារាប្រុសរូបនេះបានបង្ហោះសារយ៉ាងដូច្នេថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេនកាន់បិណ្ឌ បិណ្ឌ១នៅវត្តភ្នំប្រសិទ្ធក្រោម រាល់ឆ្នាំធ្វើបុណ្យនៅទីនេះជាមួយម៉ាក់ តែឆ្នាំនេះម៉ាក់ទៅបានសុខហើយ🙏ចឹងឆ្នាំនេះកូនចៅជាអ្នកកាន់ម្តងវេណម្តង🙏 សូមកុសលផលបុណ្យទាំងអស់ឧទិសជូនដល់អ្នកម្តាយលីសុខានឹងញាត្តិការដែលបានចែកឋានទៅ🙏 ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា🙏

ឆន សុវណ្ណរាជ

សូមរំលឹកផងដែលថា អ្នកម្តាយរបស់តារាចម្រៀងដ៏ល្បីលោក ឆន សុវណ្ណរាជ បានទទួលមរណភាពដោយសាររោគលើសឈាមនឹងគាំងបេះដូង កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយបានបន្សល់ទុកជាក្តីស្តាយស្រណោះជាខ្លាំងដល់ក្រុមគ្រួសាររបស់លោក៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោក ឆនសុវណ្ណរាជ នៅវត្តភ្នំប្រសិទ្ធក្រោម 
លោក ឆនសុវណ្ណរាជ នៅវត្តភ្នំប្រសិទ្ធក្រោម 
លោក ឆនសុវណ្ណរាជ នៅវត្តភ្នំប្រសិទ្ធក្រោម 
លោក ឆនសុវណ្ណរាជ នៅវត្តភ្នំប្រសិទ្ធក្រោម 
លោក ឆនសុវណ្ណរាជ នៅវត្តភ្នំប្រសិទ្ធក្រោម 
លោក ឆនសុវណ្ណរាជ នៅវត្តភ្នំប្រសិទ្ធក្រោម 
លោក ឆន សុវណ្ណរាជ និងអ្នកម្តាយ
លោក ឆន សុវណ្ណរាជ និងអ្នកម្តាយ
ឆន សុវណ្ណរាជ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T